គួរអោយអាណិត មកពីព្យាបាលនៅថៃនាយ សានម៉ៅ រូបរាងកាន់តែស្គមស្គាំង ក្រោមសភាពស្លេកស្លាំង
កម្សាន្ត
2.6K

សាច់ញាត្តិរបស់ នាយសានម៉ៅ បានឲ្យដឹងថា៖ “គាត់បានធូរហើយ តែគាត់ត្រូវលាងឈាមនៅខ្មែរមួយអាទិត្យ២ដង ហើយពេទ្យ​នៅបន្ត​ណាត់ជួបខែក្រោយបន្តបន្ទាប់ទៀត ព្រោះតែក្រលៀន និងសួត​ពុំទាន់​ដូចដើម​ឡើយ​”។ ដោយនៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលមហាជនជាច្រើនបានឃើញរូបរាងរបស់ នាយ សានម៉ៅ មានសភាពស្គមស្គាំងក្រោយមកពីព្យាបាលនៅខេត្តសុីសាកេត ប្រទេសថៃ។ 

តារាកំប្លែងនាយ សានម៉ៅ មានឈ្មោះពិត លោក ធូ ចំរ៉ុង បានធ្លាក់ខ្លួនឈឺធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រអស់ជាច្រើនថ្ងៃ បន្ទាប់ពីអាការៈរបស់លោកបានធូរស្បើយមួយរយៈ។ 

គួរបញ្ជាក់ផងដែរថា នាយ សាន ម៉ៅ មានអាការៈជំងឺបេះដូងចំហរ និងហើមសួត ហើយអាការៈជំងឺនេះបានធ្វើទុក្ខខ្លាំងអស់រយៈពេលជាខែមកហើយ។ បន្ទាប់ពីឃើញស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់រូបនេះធ្ងន់ធ្ងរ គេសង្កេតឃើញសិល្បករ សិល្បការិនីជាច្រើនរូបបានបន្តមកធ្វើការសួរសុខទុក្ខ៕