លោក ខេមរៈ សិរីមន្ត និយាយរៀបរាប់ទាំងទឹកភ្នែកអំពីជំងឺដែល ធ្វើឲ្យប្អូនស្រីរបស់លោក គឺកញ្ញា ខេមរៈ ស្រីពៅ ស្លាប់បាត់បង់ជីវិត ព្រោះតែលេបថ្នាំ .....
កម្សាន្ត
3.38K

ភ្នំពេញ៖ ខ្ញុំបាទខេមរ:សិរីមន្ត និងប្រាប់អំពីមូហេតុដែលនាំអោយប្អូនស្រីពៅ ឈឺរហូតបាត់បង់ជីវិត” ដោយ លោកខេមរៈ សិរីមន្ត បានបាត់បង់ប្អូនស្រីសំណព្វចិត្ត ហើយទើបតែប្រារព្ធពិធីបុណ្យ៧ថ្ងៃចប់ ហើយពេលនេះ លោក ក៏បានចេញមកធ្វើឡាយវិដេអូ បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យប្អូនស្រីសំណព្វរបស់លោក ស្លាប់។

លោកខេមរៈ សិរីមន្ត បានលើកយកបីចំណុច​បីធំៗ ប្អូនស្រីរបស់លោកបាន​ មុនដំបូងមូលហេតុធ្វើអោយប្អូនស្រីរបស់ខ្ញុំឈឺធ្ងន់ គឺដោយសារតែគ្រូពេទ្យម្នាក់នៅខ្មែរ បានវិនិច្ច័យជំងឺ របស់ប្អូនស្រីខ្ញុំខុស ដែលរូបនាងមានជំងឺ រលាកសរសៃឈាម តែបែរជាអោយថ្នាំមកលេប សន្លាក់ ប្រើទៅវិញ ក្រោយបាន ប្រើប្រាស់ អស់រយៈពេល ២ថ្ងៃរួចមក ស្រាប់តែនាងធ្លាក់ខ្លួនឈឺធ្ងន់ ដែលធ្វើអោយខូចគ្រឿងក្នុងអស់តែម្ដង។

ហើយលេបបានតែមួយថ្ងៃ ប្អូនលោកក៏ធ្វើទុក្ខ ដកដង្ហើមមិនរួចតែមិនបានប្រាប់បងប្អូនឡើយព្រោះតែចង់ជា ខេមរៈ ស្រីពៅ បានតស៊ូលេបថ្នាំជាលើកទី២ រហូតបានធ្វើទុក្ខគាំងបេះដូង និងបញ្ជូនទៅពេទ្យកាល់ម៉ែត្រ ទាំងកណ្តាលយប់។ ក្រុមគ្រូពេទ្យបានសម្តែងការភ្ញាក់ផ្អើលព្រោះតែស្រីពៅ ខូចក្រលៀន បេះដូងសួត ហើយក្រុមគ្រូពេទ្យបានចោតសួរហេតុអ្វីបានជា ប្អូនស្រីលោកនៅក្មេង តែបែរជាគ្រឿងក្នុងខ្ទេចខ្ទីបែបនេះ លោក ខេមរៈ សិរីមន្ត​ ក៏បានបង្ហាញថ្នាំសន្លាក់ ដែលប្អូនស្រីលោកបានលេប។ ក្រុមគ្រូពេទ្យនៅកាល់ម៉ែត្របានអះអាងថា ថ្នាំសន្លាក់នេះបើលេបមិនត្រូវនឹងជម្ងឺទេ វានឹងវាយកម្ទេចគ្រឿងក្នុង ពោលគឺគ្រោះថ្នាក់ខ្លាំងណាស់។

ក្រោយទៀត ដុកទ័រយល់ថាកើតសន្លាក់ លោកក៏បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដល់កាល់ម៉ែត្រ ពេទ្រថា បេះដូងខ្សោយខ្លាំង ក្រលៀនរលាកអស់ហើយ រួចបង្ហាញថ្នាំ នេះអោយពេទ្រ ពេទ្រថាថ្នាំនេះបំផ្លាញគ្រឿងក្នុងខ្ទេចហើយ គ្រួសារតក់ស្លុតណាស់ ឧកស៊ីសែនរហូតចាប់ពី២០១៥ មក រហូត សង្រ្គោះបាន ១៣ថ្ងៃ ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យថៃ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ នៅថៃ បានប្រាប់ឲ្យដឹងថា ថ្នាំដែរគ្រូពេទ្យនៅខ្មែរ ឲ្យនោះមានកម្រិតធ្ងន់ធ្ងរ វាប៉ះពាល់ដល់គ្រឿងក្នុង របស់កញ្ញា អស់ទៅហើយ ហើយធញវិដែលប៉ះពាល់ធ្ងន់ធ្ងរបំផុតនោះ គឺខេមរៈ ស្រីពៅ មានជំងឺក្រលៀន និងសួត បេះដូង បំពងក ។

ជាចុងក្រោយ លោកក៏បានបញ្ចូន ស្រីពៅ ទៅកាន់មន្ទីរពេទ្យថៃមួយកន្លែងទៀត ដោយមន្ទីរពេទ្យនេះ បានស្ដារជួយអោយជំងឺ របស់ស្រីពៅអោយមានភាពប្រសើរឡើងវិញ បានប្រហែល៧០ភាគរយ ហើយ ក្នុងរយៈពេល៣ឆ្នាំនេះ។ ហើយមន្ទីរពេទ្យខាងប្រទេសថៃ ក៏បានអោយរូបលោកជូន ប្អូនស្រីរបស់លោក ទៅកាន់មន្ទីរពេទ្យប្រទេស ឥណ្ឌា ដើម្បីធ្វើការដូរក្រលៀន តែជាហេតុអកុសលនៅទីនោះ អាកាសធាតុមានភាពត្រជាក់ជាខ្លាំង ដែលធ្វើអោយនាងមានជំងឺផ្ដាស់សាយ បូករួម សួតនិងក្រលៀនរបស់នាងមិនអាចទ្រទ្រង់បាន ទើបធ្វើអោយនាងលាចាកលោកទៅ”។

ចុងក្រោយ លោកខេមរៈ សិរីមន្ត ក៏បាន ផ្តាំផ្ញើរទៅកាន់បងប្អូនទាំង មុននឹងទិញលេបថ្នាំ សូមធ្វើការពិនិត្យឲ្យបានច្បាស់លាស់សិន មុននឹងឲ្យថ្នាំអ្នកជំងឺលេប ៕