សូមអបអរសាទរ! តារាកំប្លែងនាយចយ មានដំណក់ឈាមរួមគ្នាជាមួយភរិយារូបស្អាត
កម្សាន្ត
1.61K

ភ្នំពេញ៖ ដំណឹងល្អ ក្រោយចូលរោងការដ៏គួរឲ្យភ្ញាក់ផ្អើលបានជិតមួយឆ្នាំរួចមកពេលនេះតារាកំប្លែង នាយចយ និងភរិយាស្រស់សោភាទទួលបានដំណក់ឈាមរួមគ្នាហើយ។ មានទស្សនិកជនជាច្រើនកំពុងរងចាំមើលថាតើកូននៅក្នុងផ្ទៃដែលទើបមានវ័យជាង២ខែនោះកាត់ទៅឪពុក ឬក៏ម្តាយ។

គួរបញ្ជាក់ផងដែរថា តារាកំប្លែងនាយ ចយ និងអ្នកនាង ប៉ិច ក្វាន់ ឌី ​កាលពីចុងខែកុម្ភៈឆ្នាំ២០១៨  បានចូលរោងការជាមួយការភ្ញាក់ផ្អើលអស់មហាជន រួមទាំងមានវត្តមានចូលរួមពីសំណាក់កូនប្រុសសម្តេចតេជោ ហ៊ុន សែន។ ជិតដល់ខួបគម្រប់មួយឆ្នាំនៃអាពាហ៍ពិពាហ៍ខុសរូបសម្រស់នេះ គឺពួកគេសម្រេចបានបំណងបានកូនដែលជាតំណក់ឈាមរួមគ្នាហើយ។ អ្នកនាង ប៉ិច ក្វាន់​ឌី ភរិយា​តារា​កំប្លែង​រូបនេះ​បាន​បង្ហាញសា​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្អួត​ហ្វេ​នៗ​ថា «​គ្មានអ្វី​សប្បាយចិត្ត​ជាង​ទទួលបាន​សមាជិក​ថ្មី​ទេ welcome baby ទទួលបាន​ការដូ​ពិសេស​មុន​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​» ។ នាងទទួលបានការសាទរ ជូនពរជាច្រើនពីសាច់ញាតិមិត្តភ័ក្កិរួមទាំងស្វាមី។

គូស្នេហ៍មួយគូ​នេះ តែង​បង្ហាញ​ពី​សុភមង្គល​ក្នុង​គ្រួសារ​យ៉ាង​ពេញទំហឹង​តាមរយៈ​បណ្ដាញ​សង្គម ធ្វើឱ្យ​មហាជន​ដែល​ធ្លាប់​បានរិះគន់​ និងការមាក់ងាយថាជាស្នេហាមិនយូរអង្វែង ។ ដំណឹងដែលនាយចយក្លាយជាឪពុកគេក៏អាចជួយលាងជម្រះរឿងរ៉ាវស្នេហាខុសសម្បុរកាយ រូបរាងនេះ និងអាចបង្កើនសុភមង្គលក្នុងគ្រួសារដ៏តូចមួយនេះផងដែរ។ ក៏មានការចំអន់ដល់បុរស និងគូស្នេហ៍ដទៃផងដែរថាអ្នកខ្លះមិនអាចមានកូនពរ និងមិនមានសុភមង្គលដូចនាយចយនោះទេ៕