សពរបស់កញ្ញា ខេមរៈ ស្រីពៅ នឹងធ្វើការបូជានាពេលបន្តិចទៀតនេះហើយ
កម្សាន្ត
6.91K

ភ្នំពេញៈ សពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានដង្ហែរចេញពីគេហដ្ឋាន ដើម្បីទៅបូជាតាមគន្លងព្រះពុទ្ធសាសនា នៅវត្ត​សំរោងអណ្ដែត ដោយដង្ហែចេញពីម៉ោង ១២ថ្ងៃត្រង់ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ហើយនឹងធ្វើការបូជានោវេលាបន្តិចទៀតនេះ។ 

ជាមួយនឹងភាពសោកសង្រែងនៃគ្រួសារនៃសព ក្នុងនោះក៏មានអវត្តមាន សិល្បករ សិល្បការិនី និងតារារួមអាជីបជាច្រើន និងមានមហាជនអ្នកគាំទ្រតារាចម្រៀង ខេមរៈ ស្រីពៅ បានចូលរួមរំលែកទុក្ខ ដោយបានអមជូនដំណើរ ខេមរៈ ស្រីពៅ ជាចុងក្រោយ។ 

ចំណែកពិធីបុណ្យ៧ថ្ងៃ របស់ ខេមរៈ ស្រីពៅ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕