លោក ខេមរៈ ភារុណ ដែលជាបងប្រុសរបស់ ខេមរៈ ស្រី ពៅ ក៏បានឆ្លើយ តបទៅនិងបណ្ដាញសង្គមយ៉ាងខ្លីថា«គាត់បានសុខហើយ»
កម្សាន្ត
6.61K

ភ្នំពេញ៖ ដំណឹងមរណៈភាព ដ៍សោកសៅ ដែល តារាចម្រៀង ខេមរៈ ស្រីពៅ និងជាប្អូនស្រីបង្កើត តារាច ម្រៀ ង ខេមរៈ សិរីមន្ត មិនត្រឹមតែជាក្តីសោកសៅ តែពីក្រុមគ្រួសារនោះឡើយ ។

នៅលើបណ្តាញសង្គមនារសៀសថ្ងៃទី២៥ខែមករានេះ ដែលជាវេលាទទួលដំណឹង ខេមរៈ ស្រីពៅ មរណៈ ក្រោយល្បីធ្លាក់ខ្លួនឈឺយូរមកហើយនោះ ក៏ឃើញអ្នកប្រើប្រាស់បណ្តាញសង្គមទាំងចាស់ក្មេង បង្ហាញការសោកស្តាយ បាត់បង់អ្នកសិល្បៈ រួមនិងពាក្យថា «តារាសំឡេងពិរោះមិនគួរណាអាយុខ្លីចឹងសោះ»។

បញ្ជាក់ថា ដំណឹងមរណៈភាព តារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវក្រុមគ្រួសារនាងបង្ហាញថា «មរណៈភាពនៅ វេលាម៉ោង១:០០ រសៀលថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៩ ឯប្រទសឥណ្ឌា ដោ យ សារជំងឺសួត និងក្រលៀន»។ ជាមួយដំណឹងសោកសៅអស់មហាជន ក៏ដូចជាអ្នកសិល្បៈរួមអាជីព លោក ខេមរៈ ភារុណ ដែលជាបងប្រុសរបស់ខេមរៈ ស្រី ពៅ ក៏បានឆ្លើយ តប ទៅនិងបណ្ដាញសង្គមយ៉ាងខ្លីថា«គាត់បានសុខហើយ»។

យ៉ាងណាមិញដំណឹងដ៏សោកសៅស្ទើរមិនគួរឱ្យជឿនេះ បានធ្វើឲ្យបណ្តាលទស្សនិកជនដែលនិយមគាំទ្រនូវទឹកដមសម្លេងរបស់ ខេមរៈ ស្រីពៅ ជាច្រើន បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត ៕