រឿង <<ស្តាយ>> ឆ្លុះបញ្ចាំងនៃជីវិតពិតគ្រួសារក្រលំបាកមួយ
ព័ត៌មាន
7.43K

រឿង <<ស្តាយ>> គឺជាសាច់រឿងដកស្រង់ចេញពីជីវិតពិត នៃរង្វង់គ្រួសារដ៏តូចមួយ ដែលមានជីវភាពក្រលំបាក រកព្រឹក ខ្វះល្ងាច ពេលខ្លះគ្មានសូម្បីតែអង្ករមួយកំប៉ុងច្រកឆ្នាំង ។

ជីវិតគ្រួសារដ៏តូចនេះ ត្រូវបានរ៉ាប់រងលើឪពុកតែម្នាក់ និងបន្ទុកពីរនាក់ទៀតដែលត្រូវជាកូនតូចប្រុសស្រីរួមរស់ជាមួយ ដោយត្រូវកំព្រាម្តាយស្លាប់ចោលតាំងពីតូច។

សាច់រឿងមានដូចតទៅ៖ ឪពុក តែងតែចេញទៅធ្វើការបាត់ពីផ្ទះ រហូតដល់យប់ព្រលប់ទើបត្រឡប់មកវិញ ដោយមិនសូវមានពេលវេលាផ្តល់ភាពកក់ក្តៅ ស្នាមញញឹម សម្រាប់កូនឡើយ ព្រោះតែមាមារញឹកនិងការងារជាខ្លាំង។

ថ្ងៃមួយ ឪពុកត្រូវចេញទៅធ្វើការ ដោយកាយវិការស្ទុះប្រញាប់ប្រញាលចេញទៅដោយមិននិយាយអ្វីទាំងអស់ ធ្វើឲ្យកូនប្រុសច្បងមានការងើយឆ្ងល់ ក៏នឹកគិតលួចតាមដានសកម្មភាពរបស់ឪពុក រហូតតាមរកដល់កន្លែងការងារ ។ ពេលកូនប្រុសបានឃើញពីសកម្មភាពការងាររបស់ឪពុក ក៏លួចទៅពួនមើលឪពុកទាំងមុខក្រៀមក្រំ ពេលឃើញលោកឪពុកលីសែងធ្ងន់ៗ អូសរទេសបន្លែបែកញើសជោកប្រាណ។ កូនប្រុសនៅតែបន្តលួចមើលឪពុក នៅពេលដែលត្រូវថៅកែស្តីបន្ទោសអោយយ៉ាងខ្លាំង ឃើញដូច្នោះទឹកភ្នែកកូនប្រុសហូរជោកផែនថ្ពាល់ រួចក៏័ត្រឡប់ទៅវិញ ដើរបណ្តើរ គិតបណ្តើរ ថាមានវិធីបែបណាដើម្បីជួយសម្រាលការងារឪពុក ។ ពេលដើរដល់កន្លែងមួយ ជាកន្លែងលក់នំប៉ាវ ក៏មានចិត្តចង់ជួយរកលុយ ក៏ឆ្លៀតទៅសុំអ្នកលក់ដើម្បីជួយលក់ ក្រែងបានប្រាក់ខ្លះសម្រាប់ជូនឪពុក អ្នកលក់ក៏ទទួល ។ បន្ទាប់ពីលក់រួច ដល់ម៉ោងត្រូវត្រឡប់ទៅផ្ទះវិញ កូនបុ្រសត្រូវបានអ្នកលក់នំប៉ាវខ្ចប់នំប៉ាវឲ្យ ៣នំ យកមកផ្ទះទុកឲ្យពុកនិងប្អូនស្រី ។ លុះមកដល់ផ្ទះវិញ អ្វីៗដែលរំពឹងទុករបស់កូនប្រុសច្បង ត្រូវបានរលាយអស់ ដោយសារតែប្អូនស្រីត្រូវស្លាប់បាត់បង់ជិវិតក្នុងគ្រោះថ្នាក់ ឆ្លងចរន្តភ្លើងខ្សែរសាកទូរស័ព្ទដែលជារបស់អន់ៗធូរថ្លៃគ្មានស្តង់ដាត្រឹមត្រូវ ទើបបង្កជាហេតុបណ្តាលឲ្យមានរឿងអកុសលបែបនេះ ។

សម្លេងស្រែកឆោឡោរបស់កូនប្រុសច្បងចេញពីក្នុងផ្ទះដ៏កំសត់ ផ្អើលដល់អ្នកជិតខាងមកចោមរោមនិងជួយសង្គ្រោះប្អូនស្រីទៅមន្ទីរពេទ្យ ។ ខណៈដែរក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះ កូនប្រុសច្បងក៏បានទូរស័ព្ទទៅកាន់លោកឪពុក និងបានប្រាប់ទាំងអារម្មណ៍ក្តុកក្តួលលាយឡំនិងទឹកនេត្រាហូរគ្មានស្បើយកាត់ផែនថ្ពាល់ ដោយប្រាប់ថា ( អាឡូប៉ា មីអូនឆក់ខ្សែរភ្លើងហើយប៉ា ជួយប្អូនឲ្យលឿនមកប៉ា ) ដំណឹងដែលមិនអាចទទួលយកបាន ធ្វើឲ្យឪពុកបានរត់ស្ទុះចេញពីកន្លែងធ្វើការ ទាញម៉ូតូជិះដោយមិនគិតពីសុវត្ថិភាពខ្លួនឡើយ ដើម្បីទៅមើលកូនស្រីកំពុងសង្គ្រោះបន្ទាន់ តែចង្រៃគាប់ជួន ស្រាប់តែត្រូវជួបគ្រោះថ្នាក់ចរាចរដែលបង្កដោយបុរសស្រវឹងធ្លាក់ភ្នែកបើករថយន្តបង្កហេតុរួច ព្យាយាមបើកគេចខ្លួនបាត់ស្រមោល ដោយបន្សល់ឲ្យឪពុកកម្សត់រងរបួសធ្ងន់ហូរឈាមស្រោចប្រាណ ទោះយ៉ាងណាក៏មិនឈឺជាងពេលឃើញរបស់អនុស្សាវរីយ៍ដែលទិញផ្ញើរកូនត្រូវបាក់បែកដោយសារតែរថយន្តបុកនិងកិនឡើយ ។

នៅពេលឪពុកធ្វើដំណើរទាំងរបួសហូរឈាមប្រឡាក់ប្រាណ រហូតដល់មន្ទីរពេទ្យ អ្វីដែលសោកសង្រេងនិងមិនអាចទទួលយកបាន គឺកូនស្រីសំណព្វចិត្ត ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា (សុំទោសផងខ្ញុំជួយអស់ពីសមត្ថភាពហើយ ) គ្រាន់តែលឺភ្លាម បន្ទប់សង្គ្រោះបន្ទាន់ត្រូវបានបើកទ្វារនិងរុញសពកូនស្រីចេញមកក្រៅ ទឹកមុខដែលស្រពោនប្រែមកជាទឹកភ្នែកហូរសើមថ្ពាល់ អោបសពកូនស្រីទាំងអាល័យ ។

នេះជាភាពសោកស្តាយនិងជាវិប្បដិសារី របស់ឪពុក នៅពេលដែលមានពេលវេលាសម្រាប់បំពេញតួនាទីការងារ តែគ្មានតួនាទីជាឪពុកត្រឹម១នាទី សម្រាប់ផ្តល់ភាពកក់ក្តៅជូនដល់កូនៗជាទីស្រលាញ់ ។

នេះជាសាច់រឿងទាំងមូលនៃវីដេអូអប់រំមួយនេះ ដែលមានចំណងជើងថា (ស្តាយ) ដើម្បីឆ្លុះបញ្ចាំងឲ្យមនុស្សគ្រប់រូបដែលមានតួនាទីជាឪពុកម្តាយ សូមចំណាយពេលវេលាល្អខ្លះៗ ដើម្បីបំពេញសេចក្តីសុខរបស់កូនៗជាទីស្រលាញ់.. សូមកុំចាំដល់បាត់បង់ទើបអ្នកស្តាយក្រោយ ។

សូមចំណាយពេលត្រឹម១០នាទីទស្សនានូវសាច់រឿងអប់រំមួយនេះ ដែលមានចំណងជើងថា ( ស្តាយ) ដែលផលិតដោយ TVFB(ស្តាយ) គឺជាសាច់រឿងដកស្រង់ចេញពីជីវិតពិត នៃរង្វង់គ្រួសារដ៏តូចមួយ ដែលមានជីវភាពក្រលំបាក រកព្រឹក ខ្វះល្ងាច ពេលខ្លះគ្មានសូម្បីតែអង្ករមួយកំប៉ុងច្រកឆ្នាំង ។

សូមចំណាយពេលត្រឹម១០នាទីទស្សនានូវសាច់រឿងអប់រំមួយនេះ ដែលមានចំណងជើងថា ( ស្តាយ) ដែលផលិតដោយ TVFB