ជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទជនបរទេស បានសម្រេច ព្យាយាមរត់គេច​ ឃេីញគេដេញតាមច្រេីនពេក​ ភ័យស្លន់ស្លោ​ ជិះម៉ូតូទៅបុករថយន្ត​ ក៏ដួល​ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ
ព័ត៌មាន
1.59K

ភ្នំពេញ​៖​ ​កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យវ័យក្មេង​២នាក់ភ្លាមៗ​ ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ឌម៉ាក​ iphone x ១គ្រឿង​ ពីជនជាតិបរទេស​ បានសម្រេច រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន​ ខណ:មានបងប្អូនប្រជាពលរដ្ឋដេញតាមច្រេីនពេក​ ភ័យស្លន់ស្លោ​ ក៏ជិះម៉ូតូទៅបុករថយន្ត​ បណ្តាលអោយដួល​ នៅចំណុចផ្លូវព្រះមុនីវង្ស​ កែងនឹងផ្លូវលេខ២០៨​ បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង​ នាវេលាម៉ោង២២យប់​ ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៩​ ស្ថិតនៅក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

ឃាត់ខ្លួនជនសង្ស័យទាំង២នាក់មានឈ្មោះ សុខ​ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ផាំ​ មិនកង ភេទប្រុស អាយុ១៦ឆ្នាំ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍​នឹងដេញតាម​ បានប្រាប់អោយដឹងថា​ ៖​ ជនសង្ស័យ​ទាំង​២នាក់​ ខាងលេី​ បានជិះម៉ូតូ​ ១គ្រឿង​ ម៉ាក​ និច​ ពាក់ស្លាកលេខភ្នំពេញ​1GO-9567 ឌុបគ្នា​ ធ្វេីសកម្មភាពឆក់ទូរស័ព្ឌម៉ាក​ iphone x ១គ្រឿង​ ពីជនជាតិបរទេស​បានសម្រេច​ នៅម្តុំវិទ្យាល័យព្រះសុីសុវត្ថិ​ រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន​ ប្រភពបន្តថា​ ៖​ ភ្លាមៗនោះ​ ក៏មានបងប្អូនប្រជាពលរដ្ឋ​ ដែលធ្វេីដំណេីរស្របនោះ​ ប្រទះឃេីញ​ ក៏នាំគ្នា​ ជួយដេញតាមជនសង្ស័យទាំង​ ២នាក់​ រហូតមកដល់ចំណុចផ្លូវ​ ព្រះមុនីវង្ស​ កែងនឹងផ្លូវ២០៤ ដោយភ័យស្លន់ស្លោ​ពេក ជនសង្ស័យក៏​ជិះម៉ូូតូជ្រុលទៅបុករថយន្ត​ ១គ្រឿង អោយដួល​ រួចក៏ត្រូវបានប្រជាពលរដ្ឋចាប់ជាប់​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកចាប់វាយខ្នោះ​ បញ្ជូនយកជនសង្ស័យទៅសួរនាំ​ ដេីម្បីចាត់ការតាមនីតិវីធី​ ។

ចំណែកទូរស័ព្ឌជនរងគ្រោះ​ ប្រជាពលរដ្ឋដែលដេញតាមបានប្រគល់ជូនសមត្ថកិច្ច​ រក្សាទុក​ នឹងទាក់ទងតាមរកជនរងគ្រោះ​ អោយមកទទួលទូរស័ព្ឌទៅវិញ​ ៕