បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកគូទរថយន្តកំពុងចតចោល បណ្តាលឲ្យរងរបួសធ្ងន់
ព័ត៌មាន
468

ពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកគូទរថយន្តកំពុងឈប់ បណ្ដាលឲ្យរងរបួសធ្ងន់ ក្នុងគ្រាដែលបើកម៉ូតូរថយន្តដែលចតចោល ហេតុកាណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅម្តុំផ្លូវចូលទៅភូមិតាដេស លើផ្លូវជាតិលេខ៥៥ ចន្លោះគីទ្បូម៉ែត្រ ៤០-៤១ ស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ។។

ជនរងគ្រោះឈ្មោះ ឡាយ សុថារិទ្ធ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរ ជាមន្ត្រីយោធាស្រុកវាលវែង រស់នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានជិះម៉ូតូទៅបុករថយន្តម៉ាកហ៊ីយានដាយ ពាក់ស្លាកលេខព្រះសីហនុ3A-0503 ដែលកំពុងឈប់ពីក្រោយ ។ ភ្លាមៗនោះអ្នកបើករថយន្ត បានរត់គេចខ្លួន ទុកតែរថយន្តចោលនៅទីនោះ ។

ក្រោយកើតហេតុសមត្ថកិច្ច បានយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំក្រវាញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕