ប្រទះឃើញសពបុរសម្នាក់អណ្ដែតទ្បើង បង្កការភ្ញាក់ផ្អើល
ព័ត៌មាន
187

កោះកុង៖ ប្រទះឃើញសពបុរសម្នាក់ ស្លាប់អណ្ដែតទឹក នៅចំណុចស្រះទឹក ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ។

ជនរងគ្រោះឈ្មោះ រិទ្ធ ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះស៊ីហនុ បានមកធ្វើកម្មករបររទេសក្របីដឹកឈើ ឲ្យឈ្មោះស៊ីម កាំង​ ភេទប្រុស មានទីលំនៅភូមិចំលើ ឃុំថ្មស។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មកធ្វើការបានតែ០១ថ្ងៃ ក៏សុំត្រលប់ទៅផ្ទះវិញ តែឈ្មោះស៊ីម កាំង ប្រាប់ថា អត់មានឡានជិះត្រឡប់ទៅទេ ចាំព្រឹកទើបមានឡានជិះទៅ ខណ:នោះជនរងគ្រោះ បានទៅផឹកស្រាស្រវឹង និយាយរវើយរវាយ មិនដឹងអ្វីទេ។ ក្រោយមកនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៣ និង០០នាទី ជនរងគ្រោះ ក៏បានចេញពីផ្ទះម្ចាស់ឈ្មោះខាងលើ បាត់ដំណឹងសូន្យឈឹង រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាច មានឈ្មោះ​លួន ធី ភេទប្រុស មានទីលំនៅភូមិចំការលើ ឃុំថ្មស បានទៅបូមទឹកស្រះ ក៏ប្រទះឃើញសាកសពជនរងគ្រោះខាងលើ អណ្តែតទឹក ក្នុងស្រះទឹក ឃ្លាតពីផ្ទះឈ្មោះស៊ីម កាំង ប្រហែល២៥០ម៉ែត្រ។

តាមការពិនិត្យសាកសព ចូលរួមដោយ ៖ អាជ្ញាធរភូមិ-ឃុំ គ្រូពេទ្យមណ្ឌលសុខភាពថ្មស និងកម្លាំងជំនាញនគរបាល ស្រុកបូទុមសាគរ បានបញ្ជាក់ថា សពគ្មានរបួសស្នាមទេ គឺស្លាប់ដោយសារលង់ទឹកមែន។

ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសព ទៅឲ្យប្រពន្ធជនរងគ្រោះឈ្មោះ យ៉ង់ វឿន អាយុ៣៨ឆ្នាំ យកទៅធ្វើបុណ្យតាមប្រពៃណី៕