រន្ធត់ចិត្ត! មន្ត្រីយោធាខេត្តពោធិ៍សាត់ ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មនៅនឹងកន្លែង
ព័ត៌មាន
1.45K

ពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ ភ្លាមៗនៅនឹងកន្លែង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅម្តុំស្វាយប៉ាក លើផ្លូវលេខ១៥៥ ចន្លោះគីទ្បូម៉ែត្រលេខ១៨-១៩ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ។

រថយន្តមាំក លុចស៊ីស RX300 ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2G-8947 ធ្វើដំណើរពីជើង ទៅត្បូង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ទុករថយន្តចោល) បានបុកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៥ ស្លាកលេខពោធិ៍សាត់ 1E-4856 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយ ឈ្មោះ សេង សារឿន(ហៅ ស៊ឹង) ភេទប្រុស អាយុ៥៦ឆ្នាំ (យោធានៅស៊ុបខេត្តពោធិ៍សាត់) រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ។ (ស្លាប់នៅកន្លែងកើតហេតុ)។

ករណីនេះ កើតទ្បើងដោយសារអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ ក្រោយកើតហេតុវត្ថុតាងទាំង២ ត្រូវបានយកមករក្សាទុក នៅផ្នែកអធិការនគរបាលស្រុក៕