ហ៊ានពេកគុកចឹង! បុរសម្នាក់ យកកាំបិតភ្ជង់សម្លុតទារប្រាក់គេ ត្រូវសមត្ថកិច្ចវាយខ្នោះ
ព័ត៌មាន
404

កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគំរាមកំហែងយកលុយ កាលពីវេលាម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវលំភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះអ៊ុក វុធ ហៅតាយ ស្រេង ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានធ្វើសកម្មភាពកំហែងយកលុយ ដោយយកកាំបិតភ្ជង់សម្លុតយកលុយ ពីឈ្មោះសែម ហ៊ង ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង នៅវេលាភូមិឃុំកើតហេតុខាងលើ។

ក្រោយការសាកសួរ ជនសង្ស័យឆ្លើយសារភាព ខ្លួនពិតជាបានយកកាំបិតភ្ជុងសម្លុត យកលុយ ពីឈ្មោះសែម ហ៊ង ពិតប្រាកដមេន ។

ករណីខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅស្នងការ ចាត់ការបន្តទៅតាមនិតិវិធី៕