មិនសរសើរមិនបាន ! នារីរូបស្រស់សោភា ចិត្តល្អម្នាក់ បានជួយសម្រាលកូនស្រ្តី ឈឺពោះសម្រាលកូនតាមផ្លូវទាំងយប់ នៅជិតផ្សារ TK
ព័ត៌មាន
8.84K

ភ្នំពេញ ៖ នារីរូបស្រស់សោភា ជាតារាវ័យក្មេងតាមហ្វេសប៊ុក ចិត្តល្អម្នាក់បានជួយស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ ដែលបានឈឺពោះសម្រាលកូន នៅតាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែងនិងផ្លូវ៥១៦ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

បើតាមសម្ដីនារីរូបស្រស់សោភា ម្នាក់នោះបានអោយដឹងថា មុនពេលដែលកើតហេតុនារីរូបស្រស់ខាងលើបានចែញ ពីមើលកុន នៅផ្សារTK បន្ទាប់មកគាត់បានដើរសំដៅទៅរថយន្ដរបស់គាត់ ពេលនោះស្រាប់តែគាត់បានឃើញស្រ្តីម្នាក់កំពុងឈឺពោះកើតកូនតាមផ្លូវ គាត់ក៏បានទៅជួយសម្រាលកូនស្ត្រីខាងលើនោះតែម្តង នឹងព្យាយាមហៅរថយន្តសង្រ្គោះនឹងប្រជាពលរដ្ឋនៅក្បែរៗនោះអោយមកជួយគ្នាផងដែរ។ ក្រោយពេលដែលស្រ្តីវ័យជាង៣០នោះបានសម្រាលចេញទារកមកហើយ រថយន្ដសាមុយក៏បានមកដឹកយកទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ថែមទៀតដើម្បីសុវត្ថិភាពទាំងម្តាយនឹងកូន៕ នេះជារឿងមួយដែលគួរអោយស្ញើចសរសើទៅដល់នារីស្រស់ស្អាតម្នាក់នោះ ហើយគាត់បានបញ្ចាក់ទៀតថា គាត់មិនដែលធ្លាប់ធ្វើរឿងនេះពីមុនមកទេ ទើបតែលើកទី១ ដែលគាត់បានជួបនឹងជួយស្រ្តីដូចគ្នាក្នុងពេលសម្រាលកូនដោយសុវត្ថិភាពបែបនេះ គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់៕