គោយន្តកន្ត្រៃគ្មានភ្លើងបំភ្លឺផ្លូវពីក្រោយ ត្រូវម៉ូតូឌ្រីមសង់ បុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ យ៉ាងអាណោចអាធ័ម
ព័ត៌មាន
251

កំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងគោយន្តកន្ត្រៃ និងម៉ូតូ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឲ្យស្លាប់មនុស្ស ម្នាក់ កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១១៩-១២០ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

គោយន្តកន្រ្តៃម៉ាកគូបូតា ពណ៌ស្លាទុំ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានគេចខ្លួនបាត់។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1K-3280 បើកបរដោយឈ្មោះធឹន ថូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ (មិនពាក់មួកសុវត្តិភាព) ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ។

ក្រោយកើតហេតុវត្ថុតាងគោយន្តកន្ត្រៃយ៍ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលបឹង ចំណែកវត្ថុតាងម៉ូតូ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។

ករណីនេះ មូលហេតុបឋមបង្ក ដោយគោយន្តកន្រ្តៃយ៍ គ្មានភ្លើងបំភ្លឺផ្លូវពីក្រោយ និងរួមផ្សំនិងអ្នកបើកម៉ូតូ មានល្បឿនលឿន ស្ថិតក្នុងស្ថានភាពស្រវឹង៕