ជនជាតិចិនម្នាក់​ ដោះសម្លៀកបំពាក់ចេញ​ ដើរអុកឡុកតាមដងផ្លូវ​ នឹងរត់ចូលមកកាក់រថយន្ត​កំពុងធ្វេីដំណេីរ បង្កការភ្ញាក់ផ្អើល​ រហូតត្រូវគេវាយសន្លប់នៅនឹងកន្លែង
ព័ត៌មាន
959

រាជធានីភ្នំពេញ​៖​ ផ្អេីលអស់ប្រជាពលរដ្ឋអ្នកធ្វេីដំណេីរ​ ដោយ​បុរសជនជាតិចិនម្នាក់​ ដោះសម្លៀកបំពាក់ចេញ​ ដើរអុកឡុកតាមដងផ្លូវ​ នឹងរត់ចូលមកកាក់រថយន្ត​កំពុងធ្វេីដំណេីរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចផ្លូវព្រះមុនីវង្ស​ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង ២៣យប់ថ្ងៃទី ១២ ខែមករា​ ឆ្នាំ២០១៩​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ ៖​ មុនដំបូង​ គេបានឃេីញ​ បុរសជនជាតិចិន​ ខាងលេី​ ដោះសម្លៀកបំពាក់ចេញ​ សល់តែខោក្នុង​ ហេីយដើរអុកឡុកតាមដងផ្លូវ​ នឹងរត់ចូលមកកាក់រថយន្ត​កំពុងធ្វេីដំណេីរតាមផ្លូវ​ ថែមទាំងបានវាយទៅលេីបងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជាយកជេីងធាត់កញ្ចក់រថយន្តប្រជាពលរដ្ឋ​ អោយខូចខាត​ ធ្វេីអោយប្រជាពលរដ្ឋក្បែរនោះខឹង​ ក៏បានទៅវ៉ៃ​ បុរសជនជាតិចិន​ ខាងលេី​ បណ្តាលអោយបែកមុខបែកមាត់​ រងរបួស​ដេកសន្លប់នៅនឹងកន្លែងកេីតហេតុតែម្តង​ ។

មួយសន្ទុះក្រោយមក​ ក៏មានរថយន្តសង្រ្គោះបន្ទាន់​ បានមកដល់កន្លែងកេីតហេតុ​ នឹងដឹកយកបុរសជនជាតិចិនខាងលេី​ មកព្យាបាលនៅឯមន្ទីរពេទ្យ​ ចំណែកអ្នកដែលវ៉ៃជនជាតិចិនខាងលេី​ ក៏បានរត់គេចបាត់ពីកន្លែងកេីតហេតុភ្លាមៗផងដែរ ៕