ក្រុមដៃស្អិត ជិះម៉ូតូ ឆក់ទូរស័ព្ទដៃជនជាតិចិន នៅក្បែរសមត្ថកិច្ចដេញតាមក្របួចបានទាំង២នាក់
ព័ត៌មាន
3.25K

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១ និង២០នាទី កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃជនជាតិចិន) ត្រង់ចំនុច សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពេលនោះកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន សង្ស័យចំនួន០២នាក់ឈ្មោះ ដាំ សុភក្រ័ ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ ប៉ុល ខួចចិន្តា ភេទប្រុស អាយុ២៥ឆ្នាំ។

សំភារះដកហូតមាន ទូរសព្ទ័ដៃជនរងគ្រោះ ម៉ាក one plus និង ម៉ូតូម៉ាកហុងដាប៊ីត ពណ៍ខៀវ លាយស ពាក់ផ្លាកលេខភ្នំពេញ 1HK-5893 ជនសង្ស័យ និងសំភារះដកហូតខាងលេី ការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធី៕