សែនអាសូរ្យ ! ស្រ្ដីម្នាក់ធ្លាក់ពីលើកាំជណ្ដើរស្លាប់យ៉ាងអាណោចអាធ័ម ខណៈឡើងយកភួយខ្នើយឲ្យភ្ញៀវ​សុំសំណាក់
ព័ត៌មាន
2.26K

​ស្វាយរៀង ​៖ សែនអាសូរ្យ ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅលើ​សាប​ក្រោម​កាំជណ្តើរ​ផ្ទះ ​គ្រាដែល​ក្រុម​ភ្លេង​មក​សុំ​ផ្ទះសំណាក់ ​ហើយ​រូបគាត់​បាន​យក​ភួយ​និង​ខ្នើ​យ​​ឡើងទៅ​លើផ្ទះ​ ដើម្បី​រៀបចំ​អោយ​ក្រុម​អ្នកភ្លេង​សម្រាក តែ​ចៃដន្យ​ទើបតែ​ឡើងលើ​កាំជណ្ដើរ​បាន​បី​កាំ​ ក៏​ធ្លាក់​ដាច់​ផ្ងារ​មក​ក្រោយ​បោក​ក្បាល​និង​សាប​ជណ្ដើរ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ហេតុការណ៍​នេះ​បាន​បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នៅវេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​ខែមករា​ ឆ្នាំ​២០១៩​នេះ​នៅត្រង់ចំនុច​ភូមិកក់ ឃុំស្វាយ​រំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនរងគ្រោះ​ស្លាប់​នោះ​ឈ្មោះ ឥន សឿង ភេទ​ស្រី អាយុ ៧២ ឆ្នាំ។ 

ប្រភពបន្តថា ​មូលហេតុ​នោះ​ដោយមាន​ក្រុម​ភ្លេង​សុំផ្ទះសំណាក់​បន្ទាប់មក​គាត់​ក៏​យក​ភួយ​និង​ខ្នោ​យ​ឡើងលើ​ផ្ទះ​ ដើ​ម្បី​រៀបចំ​ឲ្យ​ក្រុម​ភ្លេង​នោះ​ដេក​ហើយ​គាត់​ឡើងលើ​កាំជណ្ដើរ​បាន​បី​កាំ​ ក៏ធ្លាក់​ដាច់​ផ្ងារ​មក​ក្រោយ​បោក​ក្បាល​និង​សាប​ជណ្ដើរ​ស្លាប់​នៅ​កន្លែងកើតហេតុ​ ដោយ​ពុំទាន់​បាន​រៀបចំ​កន្លែងដេក​ផង​នោះទេ​។​​

ក្រោយពី​សមត្ថកិច្ច​​ពិនិត្យ​លើ​សាកសព​រួចមក​សមត្ថ​កិច្ច​បាន​សន្និដ្ឋានថា​ ពិតជា​ស្លាប់​ដោយសារ​ធ្លាក់​ដាច់​ផ្ងារ​ពីលើ​កាំជណ្តើរ​មក​ក្រោយ​បោក​ក្បាល​នឹង​សាប​ជណ្ដើរ​ស្លាប់​លើ​សាប​ពិតប្រាកដ​មែន។ ​

សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕