ច្រើនម្ល៉េះ ចាប់មិនចេះអស់! បង្ក្រាបគ្រឿងញៀនប្រមាណ​២០០​គីឡូក្រាម ចំនួន៥៦ករណី ​​ ឃាត់ខ្លួនបានជនសង្ស័យ១១៤ នាក់!!!
ព័ត៌មាន
183

ស្ទឹង​ត្រែង​៖​ ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១៤​នាក់​ (​ស្រី​៨​នាក់​)​ ចំនួន​៥៦​ករណី​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​១០៧​នាក់​(​ស្រី​៨​នាក់​)​ ជនជាតិ​ឡាវ​៥​នាក់​ និង​ជនជាតិ​វៀតណាម​២​នាក់​ និង​ និង​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​បាន​ទម្ងន់​១៦៤.០៧៤,៣៨​ក្រាម​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (WY)​ចំនួន​១១.៩៩៥​គ្រាប់​ ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ (Ketamine)​ ទម្ងន់​២២.៨៥៧,៨២​ក្រាម​ ព្រមទាំង​បាន​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ពី​ការ​បង្ក្រាប​គ្រឿងញៀន​នេះ​ផង​ដែរ​។​

​ការ​បង្ហាញ​របាយការណ៍​នេះ​ បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​កាលពី​ថ្ងៃ​ទី​៩​ ខែមករា​ កន្លង​ទៅ​ ២០១៩​ ក្នុង​ពិធី​ត្រួតពិនិត្យ​ឯកសារ​វត្ថុ​តាង​គ្រឿងញៀន​ ដែល​អនុវត្ត​សម្រេច​បានជា​លទ្ធផល​នៅ​ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​សម្រាប់​ឆ្នាំ​២០១៩​ ។​

​ស្នងការ​រង​នគរបាល​ខេត្ត​ លោក​ សាន​ និមល​ ទទួល​ផែន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បាន​បង្ហាញ​របាយការណ៍​ក្នុង​អង្គប្រជុំ​ដោយ​លើក​ឡើង​ថា​ កន្លង​មកនេះ​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​ថ្នាក់​ខេត្ត​ បាន​ ចូលរួម​សហការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​និង​ប្រើប្រាស់​សារធាតុ​ញៀន​សរុប​ចំនួន​៥៦​ករណី​ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ១១៤​នាក់​ (​ស្រី​៨​នាក់​)​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​១០៧​នាក់​(​ស្រី​៨​នាក់​)​ ជនជាតិ​ឡាវ​៥​នាក់​ និង​ជនជាតិ​វៀតណាម​២​នាក់​ ។​ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រួចរាល់​ បន្ទាប់​បញ្ចប់​នីតិវិធី​នៅ​ស្នងការដ្ឋាន​ ។​

​លោកស្នងការ​រូប​នេះ​បន្ថែម​ថា​ ក្នុង​ករណី​បង្ក្រាប​គ្រឿងញៀន​កំឡុង​ឆ្នាំ​២០១៨​កន្លង​មក​ សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​និង​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​បាន​ទម្ងន់​១៦៤.០៧៤,៣៨​ក្រាម​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​១១.៩៩៥​គ្រាប់​ ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​(Ketamine)​ ទម្ងន់​

២២.៨៥៧,៨២​ក្រាម​ ព្រមទាំង​បាន​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ពី​ការ​បង្ក្រាប​គ្រឿងញៀន​ នេះ​ផង​ដែរ​ ។​

​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​លោក​ យង់​ សុ​វ​ឌ្ឍ​នា​ អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿង​ ញៀន​ខេត្ត​ បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការ​ចូលរួម​សហការ​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​ លើ​ការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ទទួល​បាន​លទ្ធផល​ល្អ​ ។​ ពិសេស​បាន​យកចិត្តទុកដាក់​សហការ​គ្នា​ផ្សព្វ​ ផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នានា​ ឲ្យ​មានការ​យល់​ដឹង​ពី​គ្រោះ​ ថ្នាក់​នៃ​គ្រឿងញៀន​ ។​

​លោក​អភិបាលរង​ខេត្ត​លើក​ឡើង​ថា​ បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​សកល​ និង​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ដែល​អាច​បង្ក​គ្រោះ​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ​ គ្រួសារ​សហគមន៍​ និង​សង្គម​ជាតិ​ដែរ​ ។​ ទោះបី​ខេត្តស្ទឹងត្រែង​មិនមែន​ជា​មូលដ្ឋាន​ផលិត​គ្រឿងញៀន​ក្តី​ តែ​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​ដែល​រង​គ្រោះ​ដោយ​ឧក្រិដ្ឋជន​នាំសារ​ធាតុ​ញៀន​ឆ្លងកាត់​ពី​តំបន់ត្រីកោណមាស​ មក​តាម​ព្រំដែន​ឡាវ​ ហើយ​បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ ៕