កម្លាំងអាវុធហត្ថ​ស្រុក​មោងឫស្សី​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
ព័ត៌មាន
241

បាត់ដំបង៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី១១ ខែមករា​ ឆ្នាំ២០១៩ នៅ​ចំណុច​ផ្សារ​មោង​ថ្មី​ស្ថិត​ក្នុងភូមិ​កន្សៃ​បន្ទាយ ​ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង ​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន។

ជនសង្ស័យ​មានឈ្មោះ​វុទ្ធី ថា​រិ​ន​ហៅ​ក្រឹម​ភេទ​ប្រុស​អាយុ ១៨ឆ្នាំ​ មុខរបរ​ធ្វើស្រែ ​រស់នៅ​ភូមិ​ប្រឡាយ​ឃុំ​មោង ស្រុក​មោងឫស្សី ។ ដោយឡែក​សម្ភារៈ​ដែល​ចាប់​យកបាន​រួមមាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​ចំនួន២កញ្ចប់​ទម្ងន់៣,៦៥ក្រាម​និង​ម៉ូតូ១គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ក្រហម​ស៊េរី២០១៦គ្មាន​ផ្លាកលេខ លេខ​តួ+លេខ​ម៉ាស៊ីន១០៤៨៥៩០ ។

ជនសង្ស័យ​និង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​យុវជន​សង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដេ​ម្បី​ចាត់​ការបន្ត​តាម​នីតិវិធី៕