សូមប្រុងប្រយ័ត្ន! សិស្សសាលា​បឋមសិក្សា ប្រុស ស្រី ១៤០នាក់​ពុល​ចំនីអាហារ នៅ​ប៉ោយប៉ែត
ព័ត៌មាន
466

ប៉ោយប៉ែត៖ បន្ទាប់ពី​ពុល​ចំណីអាហារ សិស្សសាលា ប្រុស ស្រី ចំនួន១៤០នាក់​ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ និង​កម្លាំង​នគរបាល​ខេត្ត ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង៨ និង១២នាទី​យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។

កាលពី​វេលា​ម៉ោង២ និង១៥នាទី​រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មាន​ជនជាតិ​កូរ៉េ​បានធ្វើ​កម្មវិធី​ប្រគល់​បន្ទប់​អនាម័យ​ជូន​សាលាបឋមសិក្សា​ប៉ោយ​សំរោង​ឋិត ក្នុងភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ មា​នស​ជិ​ក​ចូល​មកពី​ភូមិ​ប៉ោយ​សំរោង និង​ភូមិ​ប៉ោយ​ព្រឿង​ចំនួន២៨៧នាក់​ក្នុងនោះ​ស្រី១២៥នាក់​ហើយ​មាន​ជនជាតិ​កូរ៉េ​ចំនួន២៤នាក់​ប្រុស១២នាក់ នៅក្នុង​កម្មវិធី​នោះ មាន​ចែក​អាហារ បាយ​កញ្ចប់​សាច់ជ្រូក​ចៀនទឹក១ដប លុះដល់​ម៉ោង៨ និង១៥នាទី​យប់​ថ្ងៃ​ដដែល ក្មេងៗដែល​ទទួលទាន​អាហារ​នោះ​មាន​អាការ:ឈឺពោះ​រាក​អាច​ម៏​អ្នកខ្លះ​ក៏​ភ័យ ។

សិស្សសាលា​ប្រុស ស្រី​ដែល​ពុល​អាហារ​នោះ មាន​ចំនួន១៤០នាក់ ដោយ​ឃើញ​សភាព​បែបនេះ​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​រួមទាំង​កម្លាំងយោធា​បាន​យក​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ស្រុក​ព្រះ​នេ​ត​ព្រះ​ក្រោយពី​គ្រូរ​ពេទ្យ​ពិនិត្យ​ក្នុងនោះ​សិស្ស​ចំនួន៩០នាក់​មាន​អារ:ស្រូល​ក៏​ត្រលប់​ទៅផ្ទះ​វិញ​ចំណែក៥០នាក់​ទៀត​ត្រូវបាន​គ្រូរ​ពេទ្យ​ពិនិត្យ និង​ព្យូ​សេរ៉ូម​ឲ្យ ។ ក្មេង​ដែល​ពុល​នោះ គី​បណ្ដាលមកពី​ជ្រកល្ហុង គ្រា​ដែល​គាត់​ហួ​ប​បាយ​ជាមួយ​ជ្រក់​នោះ ប៉ុន្តែ​ក្រុមការងារ​ទាំងអស់គ្នា​ចុះជួយ​ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ តែ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ទេ ដោយ​គ្រាន់តែ​ឈឺពោះ​បន្តិច​បន្តូច ។ នៅពេល​ឃើញ​សកម្មភាព​នេះ​យើង​ឃើញ​មាន​កម្លាំងប្រដាប់អាវុធ​ដូចជា​កងពល៥១ និង​ខាង​ប៉ូលិស​ខេត្ត​ស្រុក​ដឹកយក​ទៅ​សង្គ្រោះ​ជាបន្ទាន់ ម្យ៉ាងទៀត​ពួកគាត់​មានការ​ភ្ញាក់ផ្អើល​តាម​គ្នា ។ តាំងពី​យប់​ម៉ោង៨ រហូត​ថ្ងៃទី១២ ខែមករា​នេះ ដែល​លោក​នៅ​ទីនោះ​ពួកគាត់​បាន​ទៅផ្ទះ​អស់​មួយចំនួនធំ​ហើយ ប៉ុន្តែ​នៅ​មួយចំនួនទៀត​នោះ​រហូតដល់​ព្រឹក​ថ្ងៃទី១២ ខែមករា ២០១៩ដដែលនេះ ពួកគាត់​បាន​ពិនិត្យ​សុខភាព​រួចរាល់​ក៏​បានចេញ​អស់ហើយ​ដែរ ៕