ប្រុស.ស្រី៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាកព័ន្ធនឹងករណីគ្រឿងញៀន
ព័ត៌មាន
176

ខេត្តសៀមរាប៖ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩ ម្សិលមិញ ដោយកំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយ កំលាំង នគរបាលស្រុកប្រាសាទបាគង ករណីរក្សាទុកជួញដូរនិងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទ បាគង និងនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។

ជនសង្ស័យទាំង៥នាក់រួមមាន៖ ជនសង្ស័យ១-ឈ្មោះ ខុន វាសនាភេទប្រុស ឆ្នាំកំណើត ២០០១មុខរបរគ្មាន ទីលំនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀម រាប (ជួញ ដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)២.ឈ្មោះណៃ ណេ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន ទីលំនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)៣.ឈ្មោះ រ៉ាត់ រិទ្ធភេទប្រុស ឆ្នាំកំណើត ១៩៩៦មុខរបរ គ្មាន ទីលំនៅភូមិឃុនមោឃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)៤-ឈ្មោះ ឃាន រេន ភេទស្រីឆ្នាំកំណើត ១៩៨៧មុខរបរគ្មានទីលំនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀម រាប (សំរួល) (គ្មានសារធាតុញៀនក្នុងខ្លួន)៥-ឈ្មោះ អឿ ស្រីនុន ភេទស្រីឆ្នាំកំណើត ២០០០ មុខរបរគ្មានទីលំនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀម រាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)

វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនចំនួន១៣កញ្ចប់ស្មើនឹងទំងន់៥,៨ក្រាម(ថ្លឹងទាំងសំបក) និង ទូរស័ព្ទដៃចំនួន៤គ្រឿង បញ្ជូនទៅសាលាដំបូងថ្ងៃទី១១ខែមករានេះ៕