ទឹកប្តូរនិស្ស័យ! ផឹកប៉ះស្រាកាច ទាស់ពាក្យសម្តីជាមួយម្ចាស់ផ្ទះ ទាញកាំបិតកាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ព័ត៌មាន
446

ពោធិ៍សាត់៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃនៅក្នុងផ្ទះរបស់ ឈ្មោះ អ៊ុ មយូរ៉ា ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិរហាលទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១២និង៤៤នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។

តាមការរៀបរាប់របស់ម្ចាស់ផ្ទះឈ្មោះ អ៊ុ មយូរ៉ា បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ណៃ វណ្ណ: ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរហាទិល ឃុំតាលោ ស្រុកបាកាន ផឹកស្រាស្រវឹងឡូឡា បង្កឲ្យមានអំពើហិង្សាទាស់ពាក្យសម្តីជាមួយម្ចាស់ផ្ទះ រួចយកកាំបិតកាប់ពាងទឹកអស់១ កៅអីជ័រ២ និងរងរបួសឈ្មោះ ឡុក ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ មកស្នាក់នៅផ្ទះកើតហេតុខាងលើ របួសត្រង់ដៃឆ្វេង និងថ្ពាល់ឆ្វេង (របួសស្រាល )។

ប្រភពដដែលបានបន្តថា ឃើញសភាពដូចនេះរូបគាត់បានផ្តល់ព័ត៌មានឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ នាំខ្លួនជនសង្ស័យមកប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីបំពេញបែបបទចាត់ការតាមច្បាប់តែម្តង៕