រន្ធត់ណាស់! ម៉ូតូហង់ដាឌ្រីមសង់២គ្រឿង ពន្លះគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និង៣នាក់របួសធ្ងន់
ព័ត៌មាន
323

ព្រះសីហនុ៖ ម៉ូតូហង់ដាឌ្រីមសង់២គ្រឿង បុកគ្នាពេញទំហឹង ណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់​បញ្ជូនទៅកាន់មន្ទីរពេទ្យ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង២០នាទី យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លើផ្លូវបេតុង ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1G-7970 បានរេចង្កូតមកឆ្វេងដៃបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1P-5981 ដែលកំពុងជិះបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់​បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង បញ្ជូនអ្នករបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យវាលរេញ និងយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយបន្តទៀត រួចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕