អាសូរណាស់! បុរសម្នាក់ ចុះដាក់មងក្នុងទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់ យ៉ាងអាណោចអាធ័ម
ព័ត៌មាន
178

កំពង់ធំ៖ បុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣៨នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិវាលធំ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉ែម ច្រឹក ភេទប្រុស អាយុ៣៨ឆ្នាំ ។

ចំណែកមូលហេតុ កើតឡើងខណ:ដែលជនរងគ្រោះចុះដាក់មងក្នុងទឹកប្រឡាយ ទើបបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕