ស្រ្តីម្នាក់បានបាត់បង់ជីវិត ខណៈកំពុងដេកលង់លក់ក្នុងបន្ទប់ ត្រូវអគ្គីភ័យ ឆាបឆេះផ្តើមចេញពី ឆ្លងចរន្តអគ្គីសនីផ្ទុះម៉ាស៊ីនត្រជាក់
ព័ត៌មាន
3.39K

ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង ១និង៤០នាទី រំលង អធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី ១២ ខែ មករា ឆ្នាំ ២០១៩ ត្រង់ចំណុច ផ្ទះ អត់ លេខ ខាងត្បូងសាលាមុំ ប្រមាណ ៣០០ម៉ែត្រ ស្ថិត តាម បណ្ដោយ ផ្លូវ លំ ភូមិ ក្រាំងអង្គ្រង សង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែនសុខ   រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះ ខាងលើ មាន ឈ្មោះ តាំង លាង អ៊ី យុ៣៧ឆ្នាំ ជាអាជីវករ លក់កាបូប នៅ ផ្សារឈូកមាស និងមានប្តីឈ្មោះ ជ្រុន សុខដា អាយុ៤០ឆ្នាំ នៅលក់ជាមួយប្រពន្ធ និង មាន កូនប្រុសស្រីតូចៗពីរនាក់ផងដែរ ។

បេីយោងតាមសម្តីពីបុរសជាប្តី របស់ស្រ្តីរងគ្រោះបាន រៀបរាប់ប្រាប់ ឱ្យដឹងថា នៅមុនពេល កើតហេតុ កាលពីព្រឹកម៉ិញ (ថ្ងៃ១១) គាត់បានហៅជាងមកលាងសំអាត ម៉ាស៊ីនត្រជាក់ របស់គាត់ដែលនៅក្នុងបន្ទប់ជាន់ឡៅតឿ ផ្នែងខាងមុខ (បន្ទប់កើតហេតុ ) ។ រហូតដល់យប់ថ្ងៃដដែល ប្រពន្ធ របស់គាត់ក៏បានត្រលប់មកពីផ្សារវិញហើយបានត្អូញថាមិនសូវស្រួលខ្លួនរួចក៏បានលេបថ្នាំសម្ងំដេក ដោយផ្តាំប្តីនិងកូនៗកុំដេក នៅក្នុងបន្ទប់ជាមួយគាត់ នាំរំខាន ។

បុរសជាប្តីបានបន្តថា លុះដល់វេលាកើត ហេតុ ខណះគាត់(ប្តី) កំពុងដេកជាមួយកូនៗ ក្បែរបន្ទប់កើតហេតុ ក៏ស្រាប់តែសូរផ្ទុះ និងមានក្លិនឆ្ងៀម ចេញពីបន្ទប់នោះ ។ ភ្លាមៗ គាត់បានទាញទ្វារដើម្បីចូលទៅមើល ប៉ុន្តែសោរ បានចាក់ពីខាងក្នុងយ៉ាងរឹងម៉ាំ ទើប ភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាយកដំថ្មវាយបំបែកកញ្ចក់ និងទម្លាយទ្វារចូលទៅបាន តែអកុសលប្រពន្ធគាត់ត្រូវបានភ្លើងឆាបឆេះរោទិ៍ស្លាប់នៅលើពូក បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ច ធ្វើការ ត្រួត ពិនិត្យ កន្លែងកើតហេតុ ហើយសន្និដ្ឋានថា ករណី នេះពិតជាករណីអគ្គីភ័យឆ្លងចរន្តអគ្គីសនីម៉ាស៊ីនត្រជាក់ពិតប្រាកដមែន ។

អគ្គីភ័យ នេះ មិនបណ្តាល ឆាបឆេះ រាលដាល ដល់ ផ្ទះ អ្នកជិតខាងនោះទេ គឺ ខូចខាត តែសម្ភារៈ នៅ ក្នុង បន្ទប់ ឡៅតឿ អស់មួយចំនួន ៕