បើកបរសូមមានការប្រុងប្រយ័ត្ន​ ! រថយន្ត​ ​២គ្រឿង​ បុកគ្នា​ ពេញទំហឹង​ ត្រង់ចំណុចស្កុបបែកជាបួន​ បណ្តាលអោយរងការខូចខាតទាំងសងខាង
ព័ត៌មាន
397

រាជធានីភ្នំពេញ​៖ រថយន្ត​ ​២គ្រឿង​ បុកគ្នា​ ពេញទំហឹង​ ត្រង់ចំណុចស្កុបបែកជាបួន​ បណ្តាលអោយរងការខូចខាតទាំងសងខាង​ ដែលស្ថិតនៅតាមបណ្តោយផ្លួវលេខ១៨២​ កែងនឹងផ្លូវលេខ២៦៥​ នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​១២រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​១២​ ខែមករា​ ឆ្នាំ២០១៩​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ ៖​ មុនពេលកេីតហេតុ​ គេបានឃេីញ​ រថយន្តម៉ាក​ កាមរី​ ពណ៍ខ្មៅ​ ១គ្រឿង​ ពាក់ស្លាកលេខ​ភ្នំពេញ2AH-5488 បេីកបរធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៨២​ ក្នុងទិសដៅពីលិចទៅកេីត​ ខណ:មកដល់ចំណុចកែងនឹងផ្លូវលេខ២៦៥​ ក៏ជ្រុលទៅបុកគ្នាជាមួយរថយន្តម៉ាក​ ព្រូស​ ពណ៍ស​ ១គ្រឿង​ ពាក់ស្លាកលេខ​ភ្នំពេញ​2AA-8597 ធ្វេីដំណេីរតាមបណ្តោយផ្លូវ​លេខ២៦៥​ ក្នុងទិសដៅពីត្បូងទៅជេីង​វិញ យ៉ាងពេញទំហឹង​ បណ្តាលអោយរងការខូចខាតទាំងសងខាង​ តែមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ​ ។

ក្រោយពេលកេីតហេតុ​ ភាគីទាំងសងខាង​ យល់ព្រមដោះស្រាយបញ្ចប់គ្នា​ នៅនឹងកន្លែងកេីតហេតុ​ ដោយរថយន្តទៅជួលជុសរៀងៗខ្លួន ៕