កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០២នាក់ ពីបទរក្សាទុកដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​
ព័ត៌មាន
550

រាជធានីភ្នំពេញ​៖​ នៅថ្ងៃ សុក្រ ៦កើត ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​០៤នឹង០០នាទីទាបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចមុខសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ពីបទ រក្សាទុកដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យ​មាន​ឈ្មោះ ៖

១-ឈ្មោះ ណាត ណារាជ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ កម្មករយាមឃ្លាំងហ្គាស ទីលំនៅឃ្លាំងស្កុកធុងហ្គាស ភូមិ បឹងឈូក សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

២-ឈ្មោះ ស្តើង សំបូរ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​កម្មករបើកបររថយន្តដឹកហ្គាស ទីលំនៅឃ្លាំងស្កុកធុងហ្គាស ភូមិ បឹងឈូក សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តថា​ ៖​ ខណៈពេលដែលជនសង្ស័យឈ្មោះ ណាត ណារាជ និង ឈ្មោះ ស្តើង សំបូរ កំពុងដើរតាមផ្លូវ (​នៅចំណុចខាងលើ​ ) ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លា (​សង្ស័យជាគ្រឿងញៀន​ ) ចំនួន០៦កញ្ចប់ថង់តូច​នៅជាប់ខ្លួនជនសង្ស័យឈ្មោះ ណាត ណារាជ ក៍បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកសាកសួរនៅស្នាក់ការនគរបាល ប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង ។

វត្ថុតាងដកហូតបានរួមមាន​ ៖ ក្រាមពណ៍សថ្លា (​ សង្ស័យជាគ្រឿងញៀន​ )​ ចំនួន ០៦ កញ្ចប់ថង់តូច និង កញ្ចប់បារីចំនួន០១ ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ណាត ណារាជ និង ឈ្មោះ ស្តើង សំបូរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់ការតាមនីតិវិធី ៕