ខ្វះការប្រុងប្រយ័ត្ន! ដុតសំរាមក្រោយផ្ទះ ឆេះរាលដាលដល់រោងមួយខ្នង អស់ស្ទើរទាំងស្រុង
ព័ត៌មាន
1.1K

កំពង់ធំ៖  មានករណីអគ្គិភ័យឆាបឆេះរោង​១ខ្នង នៅវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ម្ចាស់ឈ្មោះ ហេង គឹមឡាង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ផ្លែឈើ រោងទំហំ៤មx៥ម ប្រក់ស័ង្កសី ជញ្ជាំងក្តា។

​ខូចខាត៖ ឆេះរោង​១ខ្នងទំហំ៤មx៥ម,​ក្តារងឿរចំនួន​៥​សន្លឹក,​ម៉ាស៊ីនកិនទឹកកកចំនួន​១គ្រឿង, ក្រដាស់អេតចាយនិងសម្ភារមួយចំនួនទៀត។

មូលហេតុ ម្ចាស់ដុតសំរាមក្រោយផ្ទះបណ្តាលឲ្យឆេះរាលដាល។

រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចេញអន្តរាគមន៍ចំនួន​២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត

ស្មើនិង០៨ម៉ែត្រគុបរលត់ទាំងស្រុងមិនបណ្តាលឲ្យរងរបួសដល់មនុស្សនិងរាលឆេះបន្តទៅផ្ទះអ្នកជិតខាង៕