សមត្ថកិច្ចឃាត់ខ្លួន យុវជនម្នាក់ ពីបទហិង្សាដោយចេតនា
ព័ត៌មាន
431

កោះកុង៖ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ តាមដីការបង្គាប់របស់សាលាដំបូងខេត្ត ពីបទហិង្សាដោយចេតនា កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ។

ដោយអធិការក្រុងខេមរភូមិន្ទ អនុវត្តដីការចាប់ខ្លួនលេខ ៨៣ តព របស់សាលាដំបូងខេត្ត បង្គាប់ចាប់ខ្លួនមុខសញ្ញាឈ្មោះ ធឿន បញ្ញា ហៅ រិន ភេទប្រុស អាយុ ១៩ ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅ នៅចំណុចភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨ ។

ជនសង្ស័យ កំពុងធ្វើការបញ្ជូនមកសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕