សមត្ថកិច្ចបង្ក្រាប មេខ្លោង​ចែកចាយ និងជួញដូរ​គ្រឿងញៀន ២នាក់ ដកហូតវត្ថុតាង និងថ្នាំ​ប្រភេទ​ACE ៣កញ្ចប់​ និង​ថ្នាំ​កេ​ត​តា​មីនទឹក ៥០ប្រអប់
ព័ត៌មាន
143

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់​ដែលជា​មេខ្លោង​ចែកចាយ និង ជួញដូរ​គ្រឿងញៀន ត្រូ​វា​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​នគរបាល​ស្រុក​បរិបូរណ៍ ឃាត់ខ្លួន បន្ទាប់ពី​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​យកមកចែក​ចាយ និង​ជួញដូរ​គ្រឿងញៀន ។ ប្រតិបត្តិការ​នេះ​គឺធ្វើឡើងកាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យ​ដែល​សម​ត្ថិ​ច្ច​ឃាត់​ខ្លួ​នមាន​ ឈ្មោះ​ខៀវ សុ​វី ភេទ​ប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ម៉ប់ អាយុ ២៨ឆ្នាំ រស់នៅ​ចំណុច​ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ នៅវេលា​កើតហេតុ​ជន​ក្រុម​ជនសង្ស័យ​បាន​ណាត់​ជួបគ្នា​ដើម្បី​ធ្វើ​សកម្មភាព ចែកចាយ និង ជួញដូរ​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន​របស់​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ក្រោយពី​ទទួលបាន​នូវ​ព័ត​មាន​សំងាត់ ​សមត្ថកិច្ច​នគរបាល​ស្រុក និង ខេត្ត​បាន​សហការគ្នា​ព័ទ្ធ​ចាប់បាន​តែម្តង ។  

ឃាត់ខ្លួន​សមត្ថកិច្ច​បា​ន​ដកហូត​បាន​នូវ​វត្ថុតាង​មួយចំនួន ដូចជា ទូរស័ព្ទដៃ​ចំនួន១០គ្រឿង រថយន្ត​ហាយ​ឡេ​ន​ឌ័​រ១គ្រឿង ម៉ូតូ​ធំ១គ្រឿង ថ្នាំ​ប្រភេទ​ACE ចំនួន៣កញ្ចប់​មិនទាន់​ដឹង​ប៉ុន្មាន​គីឡូក្រាម និង​ថ្នាំ​កេ​ត​តា​មីន ទឹក ៥០ប្រអប់ ដោយ​មួយ​ប្រអប់​ស្មើនឹង២៥ដប​និង ប្រាក់រៀល​និង​ប្រាក់​ដុល្លារ មួយចំនួន​ផងដែរ ៕