(UPDATE) អគ្គីភ័យឆាបឆេះស្ថានីយ៍ប្រេងសូគីមិចមួយកន្លែងត្រូវបានរលត់វិញប្រហែល៩០ភាគរយ ខណៈសមត្ថកិច្ចកំពុងតែព្យាយាមបាញ់ពន្លត់
ព័ត៌មាន
281

ភ្នំពេញ៖ បានប្រហែលជា២០នាទីហើយ អគ្គីភ័យដែលឆាបឆេះស្ថានីយ៍ប្រេងសូគីមិចមួយកន្លែង ត្រូវបានអណ្តាតភ្លើងបានអន់ថយប្រហែល ៩០ភាគរយហើយ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ឋគីន។

អគ្គីភ័យនេះបានឆាបឆេះកាលពីវេលាម៉ោងជាង១០និង២០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅម្តុំផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ហើយខណៈនេះដែរកម្លាំងសមត្ថកិច្ចនៅតែបន្តចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះករណីអគ្គិភ័យមួយនេះ ខណៈមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ឲ្យដឹងនៅឡើយទេ។

(ព័ត៌មានលម្អិត TVFB យើងនិងជម្រាបជូននៅពេលក្រោយ) ៕