ភ្ញាក់ផ្អើលយ៉ាងខ្លាំង ! អគ្គិភ័យកំពុងឆាបឆេះស្ថានីយ៍ប្រេង មួយកន្លែង នៅទឹកដីខណ្ឌឬស្សីកែវ
ព័ត៌មាន
2.77K

(ភ្នំពេញ)៖ ខណះពេលនេះមានករណីអគ្គិភ័យកំពុងឆាបឆេះស្ថានីយ៍ប្រេងមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះស្ថានីយ៍ប្រេងមួយកន្លែង នៅផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បើតាមសេចក្ដីពីភ្នាក់ងារTVFB នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះករណីអគ្គិភ័យមួយនេះ ខណៈមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ឲ្យដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត នឹងផ្សាយជូនជាបន្ដបន្ទាប់៕