លោកជំទាវ ហ៊ុន ស៊ីណាត Live វីដេអូទាំងទឹកភ្នែក ព្រោះអាណិតរាស្ត្រ សុំឲ្យ សម្តេចតេជោ ហ៊ុន សែន ជួយ ពាក់ព័ន្ធរឿងមួយកើតឡើងក្នុងស្រុកជុំគីរី (មានវីដេអូ)
ព័ត៌មាន
4.6K

ប្រហែលជាប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ គេបានឃើញ លោកស្រី ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីបង្កើត សម្តេចតេជោ ហ៊ុន សែន បានធ្វើការ Live វីដេអូមួយទាំងទឹកភ្នែកស្រក់ហូរ នេះក៏ព្រោះតែមានក្តីអាណិតមេត្តាដល់ប្រជារាស្ត្រជាខ្លាំង ដែលកំពុងតែមានបញ្ហាដីធ្លីនៅក្នុងស្រុកជុំគីរី។ ក្នុងនោះលោកស្រីក៏បានបង្ហោះសារមួយផងដែរថា៖“ថ្ងៃនេះមកដល់ទឹកអាមេរិកគិតថាបានរួចខ្លួនមានឯណារឿងមួយកើតឡើងក្នុងស្រុកជុំគីរីក្នុងរឿងដីធ្លី សម្ដេចលោកបានចេញសេចក្ដីសំរេចដោះស្រាយជូនរាស្ត្ររួចរាលអស់ហើយរហូត(អស់ចៅហ្វាយខេត្ត ២ ជំនាន់ហើយ ) ពេលនេះចៅហ្វាយស្រុកថ្មី និងចៅហ្វាយខេត្តថ្មីបែបមិនដឹងថាសម្ដេចលោកដោះតាំងតែពី ឆ្នាំ ២០០៦ មកម្លេះម្ចាស់សូមលោកចៅហ្វាយស្រុកថ្មីនិងចៅហ្វាយខេត្តកុំនាំគ្នាដុតឲ្យខ្លោចរោចឲ្យឆៅមេត្តាមើលឡើងវិញផង ។ ពេលនេះពួកមន្ត្រីមើលឃើញកន្ទេលធំបន្លំដេកច្រើនណាស់ឈប់បានឈប់ទៅ “។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ពីដំណើររឿងនេះយ៉ាងណានោះ សូមទស្សនាការ Live របស់គាត់ខាងក្រោមនេះ៕