ភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ! ស្រ្តីម្នាក់រថយន្តនីសាន់មួយគ្រឿងបុក​រះម៉ូតូជាចំនួន៦គ្រឿងបណ្តាលអោយមនុស្ស៥នាក់
ព័ត៌មាន
1.07K

រាជធានីភ្នំពេញ​៖ ភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ! ស្រ្តីម្នាក់រថយន្តនីសាន់មួយគ្រឿងបុក​រះម៉ូតូជាចំនួន៦គ្រឿងបណ្តាលអោយមនុស្ស៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនឹងម្នាក់ទៀតរបួសស្រាលនៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ពីបង​ប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះវាស់វែងនឹងសម្រួលចរាចរភ្លាមៗផងដែរ ​ដែល​ស្ថិតនៅផ្លូវ២១៧កែងនឹងផ្លូវប៉េតុងបុរីសុភមង្គល ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កាល​ពី​ម៉ោង​០៧និង​៥០​នៅ​ថ្ងៃទី​១០​ ខែ​មករា​ ឆ្នាំ​២០១៩។

ប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានអ្នកជិះម៉ូតូជាច្រើនគ្រឿង កំពុងតែចតឈប់ខណះស្តុបភ្លើងពណ៍ក្រហមស្របពេលនោះ ក៏មានរថយន្តម៉ាក NISSAN មួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ធំ 2A-2092 បើកបរដោយស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូងបានបត់ស្តាំនៅចណុចភ្លើងស្តុប បានជាន់ហ្គាយ៉ាងលឿន ទៅបុកអ្នកជិះម៉ូតូដែលកំពុងតែឈប់ជាច្រើនគ្រឿង ចំណែកស្ត្រីមានផ្ទៃពោះម្នាក់ត្រូវរថយន្តកិនចំពីលើ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរនៅទីនោះ នាំគ្នាជួយទាញយកចេញពីក្រោមរថយន្ត និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ដែលនៅក្បែរកន្លែងកើតហេតុ និង ០២នាក់ទៀត រងរបួសស្រាល ចំណែកម៉ួតូ ០៥គ្រឿងរងការខូចខាតយ៉ាងដំណំ។

រីឯស្ត្រីបើកបររថន្តបងខាងលើ មានឈ្មោះ ដួង ដានី អាយុ ៤៧ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដោយស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលបណ្តាលឱ្យមានការបុករះនេះដោយសារតែគាត់ជាន់ហ្គាស្មានថាជាហ្រ្វាំង ទើបរថយន្តរបស់គាត់ស្ទុះទៅបុកអ្នកជិះម៉ូតូទាំងកំរោលបែបនេះ។

ក្រោយពេលកើតហេតុន គរបាលជំនាញចរាចរណ៍ខណ្ឌមានជ័យ បានសហការណ៍ជាមួយនគរបាលជំនាញក្រុង មកធ្វើការវាស់វែងនៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើការវាស់វែងរួសសមត្ថកិច្ចជំនាញបានយករថយន្ត និងម៉ូតូទាំង ០៥គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕