នារីវ័យក្មេងកូនម្ចាស់ហាងលក់ត្បូងសៀកលីម សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ចង.ក សម្លាប់ខ្លួននៅក្នុងហាង
ព័ត៌មាន
9.96K

រាជធានីភ្នំពេញ​៖ភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ! នារីវ័យក្មេងកូនម្ចាស់ហាងលក់ត្បូងសៀកលីម សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ចង.ក សម្លាប់ខ្លួននៅក្នុងហាង ដោយពុំដឹងមូលហេតុច្បាស់លាស់ ។ ពេលនេះសមត្ថកិច្ចកំពុងចុះទៅត្រួតពិនិត្យសពនៅកន្លែងកើតហេតុ ចំណែកសាច់ញាត្តិនឹងក្រុមគ្រួសារកំពុងស្រែកទ្រហោយំសោកស្តាយជាទីបំផុត បង្កការភ្ញាក់ផ្អើលពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះទីតាំងកន្លែងកើតហេតុ ដែលហេតុការណ៍នេះស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី០១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង០៨និង២០ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩​។

ជនរងគ្រោះ មានឈ្មោះ រ័ត្ន ឆវី ភេទស្រី មានអាយុ ២៧ឆ្នាំ នៅលីវ មុខរបលក់ដូរ មានទីលំនៅផ្ទះលេខ១៣៨ ផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ជាកូនស្រីពៅរបស់ថៅកែហាលក់ត្បូង “សៀក លីម” ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ កាលពីព្រលប់ម៉ោងប្រហែល១០យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពលោកតាគាត់ដែលទើបនឹងស្លាប់នៅឯម្តុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល លុះម៉ោង ០៣ទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ រ័ត្ន ឆវី (ជនរងគ្រោះ) ក៏បានត្រលប់មកផ្ទះទួលទំពូង ទីតាំងកើតហេតុខាងលើវិញ ស្រាប់តែព្រឹកវេលាម៉ោង៧ សមាជិកដែលមានប្រមាណជា ០៣នាក់នៅក្នុងផ្ទះនោះ បានប្រទះឃើញជន រ័ត្ន ឆវី (ជនរងគ្រោះ) បានចង.កសម្លាប់ខ្លួននឹងបង្កាន់ដៃជណ្តើរស្លាប់បាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ជូនទៅអាជ្ញាធរសមត្ថកិច្ចតែម្តង។

ទោះយ៉ាងណា អាជ្ញាធរសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច្ច័យរបស់រាជធានីភ្នំពេញ មិនទាន់បញ្ជាក់ឱ្យច្បាស់ថា ករណីនេះពិតជាធ្វើអត្តឃាតចង.កស្លាប់ខ្លួនឯង ឬជាករណីអ្វីផ្សេងនៅឡើយទេ។ ចំណែកក្រុមគ្រួសារនៃសពក៏មិនទាន់បញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ រ័ត្ន ឆវី (ជនរងគ្រោះ) បាននៅឡើយទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខាងកុសលវិច័យបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្ដង។