រឿងអូននឹងបងព្រមរៀបការ តែអត់ព្រមផ្សំដំណេក៥ថ្ងៃ ដោះស្រាយ​បញ្ចប់ដោយភាគីខាងកូនក្រមុំព្រមសងថ្លៃបណ្តាការវិញចំនួន​​២ម៉ឺន៨ពាន់​​ដុល្លារអាមេរិក
ព័ត៌មាន
6.87K

ភ្នំពេញ ៖ ប្លែកមែន នារីម្នាក់​​សុខចិត្តរៀបការ រហូតបាន៥ថ្ងៃ តែមិន​ព្រម​ឱ្យ​​ខាងបុរសផ្សំ​​ដំណេក មានគំនិតគេចវេះរត់​ចោល​កូនកំលោះ​នោះ គិតនៅត្រឹមវេលាម៉ោង​១២ និង​៥៤​ថ្ងៃ​ត្រង់ទី​៩ ខែមករា ឆ្នាំ២០១៩នេះ ។ យ៉ាងណារឿង ហេតុមួយនេះ ព្រមបញ្ចប់​ ក្រោមការ​សម្របសម្រួលដោយត្រូវរ៉ូវ​គ្នា​ធ្វើ​ឡើង​នៅ​មុខ​​សមត្ថកិច្ច​​សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពោលគឺភាគី​ទាំង​២គ្រួសារ(កូនកំលោះនិងកូនក្រមុំ)​ បាន​ព្រមព្រៀង​គ្នា​ ដោយខាង​កូន​ក្រមុំ​ព្រម​​សង​​នូវ​ប​ណ្តាការវិញចំនួន​​២ម៉ឺន៨ពាន់​​ដុល្លារសហមេរិក​ ​​ផ្តិតមេដៃ​លែងលះបញ្ចប់រឿងតែម្តង ។

គួររំលឹកថា កាលពីកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខ សណ្ឋាគារ តារាអ៊ែរផត ដែលជាប់និងផ្សារទំនើប រតន:​ផ្លាហ្សា​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។មានបុរស​ម្នាក់កើតទុក្ខ​មិន​សុខចិត្ត​ជាមួយ​ប្រពន្ធ​ជា​អនិតិជន ​ដែល​បាន​ព្រមបៀបការ​តែបែរ​ជា​មិន​ព្រម​ចុះ​សម្រុង​ជាមួយគ្នា​ បន្ទាប់​ពី​យកលុយ​បណ្តាការ​​ចំនួន​៥៧០០០ដុល្លារ​ ហើយបម្រុងរត់​ទៅ​ប្រទេស​អូស្ត្រាលី​ តែក៏​ត្រូវ​ខាងប្រុស​ដឹង​រឿងទាន់​ក៏កើតជាជម្លោះផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។

បុរស ជាប្តី មានឈ្មោះ សេង ឧត្តម អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់ កាកាប ទី១ ខណ្ឌ ពោធិ៍ សែនជ័យ ។ ចំណែកឯ នារី ជាប្រពន្ធមានឈ្មោះ វិជ្ជនា សេង ថា អាយុ ២០ឆ្នាំ ជាជនជាតិ ខ្មែរ សញ្ជាតិ អូស្ត្រាលី ស្នាក់នៅ ប្រទេស អូស្ត្រាលី ។ បើតាម​សម្តី​ពី​បុរស​ជា​ប្តី​បានរៀបរាប់ប្រាប់​ឲ្យ​ឲ្យ​ដឹង​ថា​ គាត់និង​ប្រពន្ធរបស់គាត់គឺបានស្គាល់គ្នានិងបានស្រឡាញ់គ្នា​ជាងបីខែមកហើយ​ ខណ:ពេលដែល​នារី​ជាប្រពន្ធមកលេងនៅស្រុកខ្មែរ​ និងដោយមានឪពុកម្តាយ​ទាំងសងខាងដឹងឮផងដែរ។

លុះរហូតដល់ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ គាត់និង​នារី​ជា​ប្រពន្ធ​ក៏​បាន​ព្រម​ព្រៀង​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ ដោយ​ក្នុង​តម្លៃ​បណ្ណាការ​ចំនួន​ ៥,៧០០០ដុល្លារ​ និងបាន​ព្រម​ព្រៀងដាក់​លុយ​បណ្ណាការទាំង​នោះ​​ចូលទៅក្នុងកុង​ដែល​មានឈ្មោះទាំង២នាក់ដើម្បីទុក​រកស៊ីពេលដែលរៀបការរួច​ និងចុះ​អេតាស៊ីវិលត្រឹមត្រូវតាម​ផ្លូវ​ច្បាប់ផងដែល​។ ហើយរហូត​ដល់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​នារី​ជាប្រពន្ធក៏បាន​វិលមកស្រុកខ្មែរ​ ដើម្បី​ត្រៀមខ្លួនចូល​រោងការ​នា​ថ្ងៃទី​៣​ ខែមករា​ ឆ្នាំ​២០១៩​ ខណ:​ពេលមកដល់​ គាត់ក៏​បាន​ទៅ​ទទួល​នារី​ជា​ប្រពន្ធ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីមកស្នាក់នៅផ្ទះរបស់គាត់​។ ប៉ុន្តែ​ពេល​ប្រពន្ធ​របស់គាត់​មិនព្រមទៅស្នាក់ផ្ទះរបស់គាត់នោះទេ​ ដោយថា​ចាំរៀបការជាមួយគ្នារួមទើបនាង​ព្រម​ទៅ​ស្នាក់នៅជាមួយ។

បន្ទាប់​គាត់និងក្រុមគ្រួសាររបស់គាត់ក៏​ព្រមស្រប​តាម​នារី​ជាប្រពន្ធ​ ហើយក៏បាន​រៀបចំសណ្ឋាគារ​ តារាអ៊ែរផតខាងលើ​ ឲ្យនារីជាប្រពន្ធស្នាក់នៅ​បណ្តោះអាសន្ន​ ដោយក្រុមគ្រួសារ​របស់គាត់​គឺជាអ្នក​ចេញ​ថ្លៃស្នាក់នៅ​ហូបចុក​ទាំង​អស់​។ ប្រភព​ដដែល​បន្ត​ថា​ តាំងតែ​ពី​ថ្ងៃនោះមក​នារី​ជាប្រពន្ធ​របស់គាត់​ ហាក់ដូចជា​មិនសប្បាយ​ចិត្ត​និង​ព្រងើយកន្តើយ​មិនសូវ​រវីរវល់​មួយនិងគាត់​សោះ។ ហើយរហូតដល់ថ្ងៃទី៣​ ខែមករា​ កន្លង​ទៅ​ថ្មីៗនេះ​គាត់និង​នារី​ជា​ប្រពន្ធ​ក៏​ចូល​រោងការ​ជាមួយ​គ្នា​ ដោយមាន​បងប្អូនញាតិ​មិត្ត​ចូលរួម​យ៉ាង​ច្រើន​កុះករ​។

បន្ទាប់​ពី​ពិធី​មង្គល​ការ​បាន​បញ្ចប់​រួចរាល់​ហើយ ជា​នារី​ជាប្រពន្ធ​ខាងលើ​នៅ​តែ​មិន​ព្រម​ទៅ​ស្នាក់​នៅផ្ទះ​​ជាមួយ​និងគាត់​ដែលជាប្តី​ទៀត​ ទោះបីជាក្រុមគ្រួសារ​របស់គាត់និយាយ​លួងលោម​នាងយ៉ាងណាក៏ដោយ​ ដោយនាងសុំពេលស្នាក់នៅសណ្ឋាគារម្នាក់ឯង៣ថ្ងៃ​សិនព្រោះមិនសូវ​ស្រួលខ្លួន​ ហើយគាត់​និងក្រុមគ្រួសារ​ក៏ព្រមសម្រប​តាមនាងបន្តទៀត​។ លុះអស់រយ:បីថ្ងៃ​កន្លង​ផុតទៅ​ នារី​ជាប្រពន្ធ​របស់គាត់នៅតែ​មិន​ព្រម​ទៅ​ស្នាក់នៅ​ជាមួយនិងគាត់​ទៀត​ ដោយ​រក​លេស​ថាចាំថ្ងៃនេះ​ ចាំថ្ងៃនោះរហូត​ ហើយថែម​ទាំងលួច​យកលុយ​បណ្ណាការចំនួន​៥,៧០០០ ដុល្លារ​ខាងលើ​ទៅ​ចាយវាយ​អស់ថែមទៀត ហើយពេលដែលគាត់សួរនាំ​ នាង​ថាលុយទាំងនោះគឺម្តាយ​នាង​បានដកយកទៅចាត់ចែង​សង​គេអស់ហើយ។

ប្រភពដដែលបន្តទៀត​លុះដល់ថ្ងៃកើតហេតុខាងលើ​ គាត់ក៏ដឹងដំណឹងថា​នារី​ជាប្រពន្ធ​របស់គាត់បម្រុង​ចាកចេញ​ត្រឡប់ទៅ​ប្រទេស​អូស្ត្រាលី​វិញ​នៅម៉ោង​៥ព្រឹក​ ថ្ងៃទី៩ ខែមករា​នេះ ដោយ​ស្ងាត់​ៗមិន​ឲ្យគាត់ដឹង​ ទើបគាត់ក៏ទៅដាក់ពាក្យបណ្តឹង​នៅ​សាលា​សង្កាត់​កាកាប​ទី​១ ដើម្បី​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ ។ រហូតដល់វេលាកើហេតុ​គាត់ក៏​បាន​ទៅ​សណ្ឋាគារ​ដែល​ប្រពន្ធ​របស់គាត់​ស្នាក់នៅ​ខាងលើ ស្រាប់ឃើញ​នារី​ជាប្រពន្ធ​កំពុង​រៀបចំ​វ៉ាលី​បម្រុង​ចេញ​ទៅទាំងយប់​មិនឲ្យគាត់ដឹង​ ទើបបង្កជាការឈ្លោះប្រកែក​គ្នាផ្អើល​ដល់​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ ។

ក្រោយកើតហេតុ​ភាគីទាំងពីរ​បាននាំគ្នាទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​កាកាប​ទី​១​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​ការ​ដោះស្រាយ​បញ្ចប់ដោយភាគីខាងកូនក្រមុំព្រមសងថ្លៃបណ្តាការវិញចំនួន​​២ម៉ឺន៨ពាន់​​ដុល្លារអាមេរិក ៕