កូនអ្នកមានស្ដុកស្ដុម្ភ ទេីបសឹក ទៅរៀបការ​ជាមួយនារីអាណិកជន មិនបានផ្សំដំណេក បាន៥ថ្ងៃ សង្ស័យចាញ់បោក​ ក៏តាមដាន​ទាន់ ពេលរៀបចំឡេីងយន្តហោះ ទៅ​​អូស្ត្រាលី​វិញ ផ្អេីលអាវុធហត្ថចុះមកនាំទៅប្រគល់ឲ្យនគរបាល!
ព័ត៌មាន
5.51K


រាជធានីភ្នំពេញ​ ៖ នៅពេលដែលយើងនិយាយដល់រឿងរៀបអាពាហ៍ពិពាហ៍ វាគឺជារឿងដែលសប្បាយរីករាយនៅក្នុងជីវិតរបស់យើងម្នាក់ៗ ព្រោះវាជាទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីបុរាណមកផង និងជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃក្តីស្រឡាញ់ផង។ លើសពីនេះទៅទៀត មានប្រជាជនមួយចំនួន រឹតតែមានការពេញចិត្តខ្លាំង ពេលដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស។

ព្រមជាមួយគ្នាផងដែរ ដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍របស់ពលរដ្ឋ មានភាពរឹងមាំ និងមានសុវត្ថិភាព រាជរដ្ឋាភិបាលបាន ធ្វើការកំណត់ ឲ្យអាពាហ៍ពិពាហ៍ទាំងអស់ ចាំបាច់ត្រូវតែបំពេញទៅតាមនិតិវិធី និងលក្ខខណ្ឌរួមមួយចំនួន ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីខ្មែរ រីឯការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស រឹតតែត្រូវបំពេញតាមលក្ខខណ្ឌកំណត់ ដែលមានចែង ក្នុងច្បាប់យ៉ាងហ្មត់ចត់បំផុត។ ហើយការរៀបអាពាហ៍ពិពាហ៍ ដែលធ្វើឡើងតាមរយៈភ្នាក់ងាររើសគូស្រករ ឈ្មួញកណ្តាល ឬក្រុមហ៊ុនអាជីវកម្ម គឺត្រូវបានហាមឃាត់ជាដាច់ខាត។

តែរឿងគួរឱ្យអាណិតផង អស់សំណើចផង ខណៈដែលបុរសកូនអ្នកមានស្ដុកស្ដម្ភម្នាក់ ក្រោយពីសឹកពីបួងសងគុណឪពុក​រួចហេីយ ក៏បានរៀបការជាមួយនារីអាណិកជនម្នាក់ ខណៈថ្ងៃចូល​រោង​​ការ​ពេល​ភ្ញៀវ​កំពុង​តែ​ហូបចុកសប្បាយអ៊ូអរ ​ហេីយពេល​ឡើង​រាំ​ផង បុរសជាប្ដីកាន់​ដៃ​ប្រពន្ធ​​ដើម្បី​ទៅ​រាំ ​ស្រាប់​តែ​ប្រពន្ធ​មិន​ព្រម​ទៅ​ហើយថែមទាំង​ធ្វើ​ទឹក​មុខ​មិន​រីក​រាយ​សោះ​ រហូតដលចប់កម្មវិធី​មង្គល​ការ គ្រប់យ៉ាងកាន់តែចុកចាប់ ព្រោះ​រាត្រីផ្សំដំណេក​ នារី​ជាប្រពន្ធ​បាន​សុំបុរស​ជា​ប្ដី​ថា ​ទៅសម្រាក​នៅ​សណ្ឋាគារ​ទៅវិញ​ ទេីបសង្ស័យថា​ ​ចាញ់​បោក​គេ​ហើយ​ តែនៅមិន​អស់​ចិត្ត​ក៏​បាន​ចេញ​មក​តាមដាន ​​ស្រាប់​តែ​ឃើញជាក់ស្ដែង​ ​គេ​កំពុង​តែ​រៀប​ចំ​ឥវ៉ាន់​ត្រៀម​ចេញ​ទៅ​ព្រលានយន្តហោះ​ ទាំងយប់​មិនឲ្យដឹង​ទៀត ទេីបបង្កជាការឈ្លោះប្រកែក​គ្នា​ផ្អេីល​ដល់​កម្លាំងកងរាជអាវុធហត្ថចុះ​មក​ធ្វើការ​អន្តរាគមន៍​ តែក្រោយមកក៏លេចលឺដល់ក្រុមអ្នកសារព័ត៌មានពេលយប់ជាច្រេីន​ស្ថាប័ន​នាំគ្នាចុះទៅផ្ដិតយកព័ត៌មាននេះ​ភ្លាមៗផងដែរ​ ។

បុរស​ជាប្តី​មានឈ្មោះ​ សេង​ ឧត្តម​ អាយុ​២៧ឆ្នាំ​ ស្នាក់នៅភូមិប៉ប្រកខាងជេីង​ សង្កាត់​កាកាប​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ ចំណែកឯ​នារី​ជាប្រពន្ធមានឈ្មោះ​ វិជ្ជនា​ សេង​ថា​ អាយុ​២០ឆ្នាំ​ ជាជនជាតិ​ខ្មែរ​ សញ្ជាតិ​អូស្ត្រាលី​ ស្នាក់នៅ​ប្រទេស​អូស្ត្រាលី​។

បេីតាមសម្ដី​របស់បុរសជាកូនកំលោះនោះ បានរៀបរាប់ដំណេីររឿងប្រាប់ភ្នាក់ងារសារព័ត៌មាន TVFB ដឹងថា​ ដំបូងឡើយ​ គាត់និង​នារី​ជា​ប្រពន្ធ​បានស្គាល់គ្នានិងបានស្រលាញ់គ្នា​ជាងបីខែមកហេីយ ខណៈដែលគាត់ទេីបសឹកពីបួងសងគុណឪពុក និងខាងស្រីបានទៅធ្វេីបុណ្យនៅវត្តសំរោងអណ្ដែតហេីយក៏បានជួបគ្នា ដោយមានការណែនាំពីចាស់ទុំដែលស្គាល់គ្នានៅវត្តទៀតនោះ ទេីបធ្វេីឲ្យម្ដាយគាត់និយាយស្ដីជាមួយខាងស្រី ហេីយគាត់ក៏មានទំនាក់ទំនងជាមួយខាងស្រី រហូតស្រលាញ់គ្នា​រៀងៗខ្លួន​ ទេីបគាត់ដែលជាខាងប្រុសព្រមព្រៀងចូលស្ដីដណ្ដឹងខាងស្រី​តាមផ្លូវច្បាប់​ ទេីបអ្នកទាំងពីរនាក់ បានទៅចុះសំបុត្រ​បញ្ជាក់ភ្ជាប់ពាក្យ នៅសាលាសង្កាត់កាកាបទី១ ជាគូដណ្ដឹង​ កាលពីខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ហេីយការភ្ជាប់ពាក្យនេះគឺធ្វេីឡេីងដោយស្មោះស្ម័គ្រ នឹងគ្មានការបង្ខិតបង្ខំពីអ្នកណាម្នាក់ឡើយ ហេីយក៏បានផ្ដិតមេដៃ​ដេីម្បីទុកជា​ភស្តុតាង​ទៅតាមច្បាប់ផងដែរ។

ហេីយរហូត​ដល់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨ ​នារី​ជាប្រពន្ធក៏បាន​វិលមកស្រុកខ្មែរ​ ដេីម្បី​ត្រៀមខ្លួនចូល​រោងការ​នា​ថ្ងៃទី​៣​ ខែមករា​ ឆ្នាំ​២០១៩​ ហេីយខណៈ​ពេលមកដល់​ គាត់ក៏​បាន​ទៅ​ទទួល​នារី​ជា​ប្រពន្ធ​ពី​អាស​យានដ្ឋាន​ភ្នំពេញអន្តរជាតិ​​ពោធិ៍ចិនតុង​ ដេីម្បីមកស្នាក់នៅផ្ទះរបស់គាត់​។ ប៉ុន្តែ​ពេល​ប្រពន្ធ​របស់គាត់​មិនព្រមទៅស្នាក់ផ្ទះរបស់គាត់នោះទេ​ ដោយថា​ចាំរៀបការជាមួយគ្នារួច​ទេីបនាង​ព្រម​ទៅ​ស្នាក់នៅជាមួយ។ បន្ទាប់​មកគាត់និងក្រុមគ្រួសាររបស់គាត់ក៏​ព្រមស្រប​តាម​នារី​ជាប្រពន្ធ​ ហេីយក៏បាន​រៀបចំសណ្ឋាគារ​ តារាអ៊ែរផតខាងលេី​ ឲ្យនារីជាប្រពន្ធស្នាក់នៅ​បណ្តោះអាសន្ន​ ដោយក្រុមគ្រួសារ​របស់គាត់​ គឺជាអ្នក​ចេញ​ថ្លៃស្នាក់នៅ​ហូបចុក​ទាំង​អស់​ សូម្បីតែការចំណាយរៀបចំ​ក្នុងពិធី​មង្គលការ​នោះ ក៏ក្រុមគ្រួសារគាត់​ជាអ្នកចំណាយនិងរៀបចំទាំងអស់​ដែរ។

បុរសខាងលេីបន្តថា លុះ​មកដល់​ថ្ងៃចូល​រោង​​ការ​ពេល​ភ្ញៀវ​កំពុង​តែ​ទទួលទានភោជនាហារ​ ហេីយ​ស្រប​ពេល​ដែល​ត្រូវ​ឡើង​រាំ​ផង​នោះ​ បុរស​ជា​ប្ដី​បាន​ទៅ​កាន់​ដៃ​ប្រពន្ធ​​ដើម្បី​ទៅ​រាំ​ស្រាប់​តែ​ខាង​ស្រី​មិន​ព្រម​ទៅ​ហើយ​ធ្វើ​ទឹក​មុខ​មិន​រីក​រាយ​សោះ​ ហាក់បីដូចជា​មិនពេញចិត្តនិងការរៀបអាពាហ៍ពិពាហ៍សោះ រហូត​ដល់​ចប់​កម្មវិធី​មង្គល​ការ​រួច ​ស្រាប់​តែ​នារី​ខាង​លើ​បាន​សុំបុរស​ជា​ប្ដី​ថា ​ចាំ​ស្អែក​ចាំ​ទៅ​គេងផ្ទះ​យប់​នេះ​សុំសម្រាក​នៅ​សណ្ឋាគារ​សិន​ហើយ​ បុរស​ជា​ប្ដី​ក៏​មិន​ថា​អ្វី​ដែល​ក៏សុខ​ចិត្ត​យល់​ព្រម​ទៅ​។ លុះ​ស្អែក​ឡើង​បុរស​ជា​ប្ដី​បាន​ធ្វើ​ការទាក់​ទង​ទៅ​ហៅ​មក​ជួបជុំ​បងប្អូន​ខាង​ប្រុស​​តែ​បែរជា​ស្ត្រី​ជា​ប្រពន្ធ​បាន​បដិសេធ​ដោយ​យក​លេស​ថា​ មិន​ស្រួល​ខ្លួនពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ទៅ​វិញ​ ទេីប​ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​មាន​ការ​សង្ស័យ​ថា​ចាញ់​បោក​គេ​ហើយ​។

លុះអស់រយះពេលបីថ្ងៃ​កន្លង​ផុតទៅ​ គាត់ក៏ដឹងដំណឹងថា​នារី​ជាប្រពន្ធ​របស់គាត់​បំរុង​ចាកចេញ​ត្រលប់ទៅ​ប្រទេស​អូស្ត្រាលី​វិញ​នៅម៉ោង​៥ព្រឹក​ ថ្ងៃពុធ ទី៩ ​ខែមករា​ ២០១៩នេះ ដោយ​ស្ងាត់​ៗមិន​អោយគាត់ដឹង​ ទេីបគាត់ក៏ទៅដាក់ពាក្យបណ្តឹង​ នៅ​សាលា​សង្កាត់​កាកាប​ទី​១ ដេីម្បី​ឲ្យ​អាជ្ញាធរជួយ​អន្តរាគមន៍​ ស្របពេលដែលនារី​ជាប្រពន្ធ​របស់គាត់ នៅតែ​មិន​ព្រម​មកស្នាក់នៅ​ជាមួយនិងគាត់​ទៀត​ ដោយ​រក​លេស​ថាចាំថ្ងៃនេះ​ ចាំថ្ងៃនោះរហូត​ ហេីយថែម​ទាំងលួចដក​យកលុយ​បណ្ដាការ ​ចំនួន​៥៧០០០ដុល្លារ​ខាងលេី​​ចេញពីកុងធនាគារ​អស់ថែមទៀត​ ហេីយពេលដែលគាត់សួរនាំ​ទៅ នាង​ថាលុយទាំងនោះ គឺម្តាយ​នាង​បានដកយកទៅចាត់ចែង​សង​គេអស់ហេីយ។ ដោយ​ផ្ទុយខុសពីអ្វីដែលបានព្រម​ព្រៀងគ្នា ដាក់​លុយ​បណ្ដាការនិងចំណាងដៃទាំង​នោះ​​ចូលទៅក្នុងកុង ​ដោយមានឈ្មោះទាំងពីរនាក់ ដេីម្បីទុក​រកស៉ីពេលដែលរៀបការរួច​ និងចុះ​អេតាស៉ីវិលត្រឹមត្រូវតាម​ផ្លូវ​ច្បាប់ទៀត។

​លុះដល់វេលាកេីតហេតុ​គាត់ក៏​បាន​ទៅ​សណ្ឋាគារ​ដែល​ប្រពន្ធ​របស់គាត់​ស្នាក់នៅ​ខាងលេី​ ស្រាប់​តែឃេីញជាក់ស្ដែង ​នារី​ជាប្រពន្ធ​កំពុង​រៀបចំ​វ៉ាលី​ បំរុង​ចេញ​ទៅទាំងយប់​មិនឲ្យគាត់ដឹង​ ទេីបបង្កជាការឈ្លោះប្រកែក​គ្នា​ផ្អេីល​ដល់​កម្លាំងកងរាជអាវុធហត្ថចុះ​មក​ធ្វើការ​អន្តរាគមន៍​ តែក្រោយមកក៏លេចលឺដល់ក្រុមអ្នកសារព័ត៌មានពេលយប់ជាច្រេីន​ស្ថាប័ន​នាំគ្នាចុះទៅផ្ដិតយកព័ត៌មាននេះ​ភ្លាមៗផងដែរ​ ។

ក្រោយពេលកើតហេតុ​ភាគីទាំងពីរ​បាននាំគ្នាទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​កាកាប​ទី​១​ដេីម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​ការ​ដោះស្រាយ។

យ៉ាងណាមិញខាងលើនេះគ្រាន់តែជាការអះអាងបញ្ជាក់តែម្ខាងពីខាងប្រុសតែប៉ុណ្ណោះ ដោយឡែកសារព័ត៌មាន TVFB ​យេីងមិនទាន់ទទួលបានការបញ្ជាក់បកស្រាយពីខាងស្រីនៅឡើយនោះទេ៕