ថ្ងៃឆ្លងឆ្នាំសកលFloyd វាយឈ្នះអ្នកប្រដាល់មិនដែលចាញ់ជប៉ុន Nasukawa នៅទឹកទិ១
កម្សាន្ត
2.98K

ក្រុងតូក្យូ : Floyd Mayweather វ័យ ៤១ឆ្នាំសញ្ជាតិអាមេរិក បានប្រកួតក្រៅប្រទេសជាលើកដំបូង កីឡាករជប៉ុន Tenshin Nasukawa ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Saitama ប្រទេសជប៉ុន ជាប្រកួតក្នុងកម្មវិធី Rizin 14 ដែលចំថ្ងៃឆ្លងឆ្នាំសកលនេះ។

ចំពោះកីឡាករជើងខ្លាំងជប៉ុន Tenshin Nasukawa ទើបតែមានវ័យ២០ឆ្នាំ តែបទពិសោធន៍ច្រើនក្នុងប្រដាល់សេរី ឬគុនចម្រុះ រូបគេបានឆ្លងកាត់ប្រដាល់សេរីបាន ២៧ប្រកួតដែលមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ។

នៅម្សិលមិញនេះអ្នកប្រដាល់អាមេរិក Floyd Mayweather បានវាយឈ្នះអ្នកប្រដាល់ដ៏ខ្លាំងនៅប្រទេសជប៉ុនTenshin Nasukawa នៅទឹកទី 1 ផ្ដួលជិតសន្លប់ ហើយអាជ្ញាកណ្តាលក៏បញ្ចប់មិនឲ្យប្រកួតបន្តហើយខាងFloyd Mayweather វ័យ ៤១ឆ្នាំសញ្ជាតិអាមេរិក ក៏បានឈ្នះនៅទឹកទី 1 តែម្ដង ៕