អាណិតណាស់ !!! អតីតកីឡាករប្រដាល់ ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា លោក អេភូថង កំពុងជួបទុក្ខ សុំអោយបងប្អូន ជួយគាត់ផង
កម្សាន្ត
8.44K

ភ្នំពេញ៖ ថ្មីៗនេះ អតីតកីឡាករប្រដាល់ ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា លោក អេភូថង បានធ្វើការ live វីដេអូ

នៅក្នុង បណ្ដាញសង្គមហ្វេសប៊ុក របស់លោក ថា កាលពីវេលាម៉ោង ៧យប់ ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង កូនសិស្សរបស់លោកឈ្មោះ អេ រដ្ឋា ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកក្រោយហើយ ថយមក កិនពីលើជនរងគ្រោះ រួចរថយន្តបង្កនោះ ក៏បត់ចូលទៅក្នុងបុរី លុច្យសារី បាត់ ដោយគ្មានអ្នកទទួលខុសត្រូវឡើយមកទល់ពេលនេះ ។

ដោយលោកនិងប្រពន្ធបានធ្វើការ live វីដេអូរៀបរាប់ទាំងភាពឈឺចាប់ចំពោះការកើតឡើងនូវបញ្ហាលើកូនសិស្សរបស់លោក បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់មិនទាន់ដឹងខ្លួននៅឡើយដោយពេល នេះលោកពិតជាខ្វះខាតនិងសុំឲ្យមានការអន្តរាគមន៍ ជួយគាត់ ផងពីព្រោះពេលនេះគ្មានអ្នកទទួលខុសត្រូវ ទេហើយគាត់ក៏កំពុងតែពិបាកផងដែរ។

ហើយចំពោះរឿងនេះផងដែរលោកបានសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចសូមមេត្តាតាមដានចំពោះរឿងនេះផង ។

ដោយលោកបានឡាយវីដេអូរយៈពេលជិតកន្លះម៉ោង ។ ហើយលោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់វិស័យកីឡាប្រដាល់ដែលមានចិត្តសប្បុរសធម៌ជួយបរិច្ចាគឈាមអាចជួយទៅដល់កូនសិស្សរបស់គាត់ផងដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតដោយត្រូវការឈាមបន្ទាន់ផងដែរ ៕