សមាគមសិល្បៈប្រកាសរកយុត្តិធម៌ជូន ទេព បូព្រឹក្សរឿងគេជះ និងគប់ស្រាបៀរនៅលើឆាក ជនបង្កសង្ស័យជាកូនម្ចាស់ហាង បច្ចុប្បន្នគេចខ្លួនបាត់
កម្សាន្ត
261

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី២៥ខែធ្នូនេះក្រោយពី តារាចំរៀងកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់យកស្រាបៀរជះនឹងគប់ស្រាបៀរ ខណៈនាងកំពុងតែច្រៀងនៅលើឆាកតន្ត្រី ក្នុងហាងផឹកស៊ីយីហោ”សមុទ្រ”ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្រោយកើតហេតុការណ៍ដែលធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះទ្រហោយំ Live ពេញបណ្តាញសង្គមនោះ អ្នកស្រី ចន ច័ន្ទលក្ខិណា បានប្រកាសស្វែងរកយុត្តិធម៌ដល់តារាចម្រៀងរូបនេះ។

បុរសដែលបាន គប់ស្រាបៀរទៅកាន់កញ្ញា ទេព បូព្រឹក្ស និងរងកការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុកនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់របស់ក្រុមចម្រៀងរបស់ នាងលើកឡើងថា គឺជាកូនប្រុសរបស់ម្ចាស់ហាង ហើយបានគេចខ្លួនបាត់ក្រោយកើតហេតុ។

អ្វីដែលកញ្ញាមិនអស់ចិត្តនោះ គឺកញ្ញា ចង់ឲ្យអ្នកប្រព្រឹត្តិចេញមុខសុំទោសកញ្ញាជាសាធារណៈ តែត្រូវបានម្ចាស់ហាងកាន់ជើងនិងឲ្យគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។

តារាចម្រៀង ទេព បូព្រឹក្ស លើកឡើងថា ខាងម្ចាស់ហាងឲ្យកញ្ញាមកច្រៀងនៅម៉ោង ១០យប់ ហើយកញ្ញាបានមកដល់មុននៅម៉ោង ៩និង៥០នាទី គឺបន្ទាប់ពីចេញពីច្រៀងការប្រគំតន្ត្រីមួយនៅក្នុងមជ្ឍមណ្ឌល កោះពេជ្រ ដោយសុខចិត្តជិះម៉ូតូដើម្បីមកច្រៀងឲ្យក្នុងកម្មវិធីនេះ តែកញ្ញាមិននឹកស្មានថាជួបរឿងបែបនេះទាល់តែសោះ ហើយកញ្ញាហូសចិត្តជាទីបំផុតជាមួយនិងម្ចាស់ហាងដែលមិនមានការទំនួលខុសត្រូវផងដែរ ក្នុងនាមជាម្ចាស់ហាង នៅពេលដែលមានភ្ញៀវប្រព្រឹត្តនូវអំពើដ៏មិនគប្បីបែបនេះ រួមទាំងចង់ទះកំភ្លៀងក្រុមរាំនាងម្នាក់គ្រាដែលសមាជិកក្រុមរាំនាងទាមទារឲ្យបុរសដែលបង្កមកសុំទោសនោះ ។

ក្រោយពីមានការភ្ញាក់ផ្អើលរួចមក ក៏ឃើញមានកម្លាំងសមត្ថកិច្ចបានចេញមកជួយអន្តរាគមន៍ក្នុងករណី ហើយ ។ ចំពោះបុគ្គលសង្ស័យយើងនិងរងចាំមើលថា តើសមត្ថកិច្ចនិងមានវិធានការបែបណាដើម្បីស្វែងរកមុខនៅជនសង្ស័យដែលហានប្រព្រឹត្តនូវអំពើប្រមាថលើស្ត្រីភេទទន់ខ្សោយ ដោយទង្វើស្មោគគ្រោកនិងអសលីធម៌ យកមកទទួលទោសតាមផ្លូវច្បាប់ ។

លោក នួន ចាន់ដេវិត (G-Devith) ដែលគេស្គាល់ថាតារាចម្រៀង និងជាគូស្នេហ៍តារាចម្រៀងទេព បូព្រឹក្ស បានទៅដល់ទីតាំង កើតហេតុនឹងបានប្តឹងសមត្ថកិច្ចអោយធ្វើការវែកមុខស្វែងរកជនដៃដល់ជាជើងខ្លាំងដែលបានប្រព្រឹត្តអំពើហិង្សានឹងប្រមាថមើលងាយកញ្ញាទេព បូព្រឹក្សអោយមកទទួលខុសត្រូវមុខច្បាប់ក៏ដូចជាសុំទោសរាល់អំពើដែលខ្លួនបានប្រព្រឹត្តលើកញ្ញាទេព បូព្រឹក្សផងដែរ។ ព្រោះតែនៅកន្លែងកើតហេតុសមត្ថកិច្ចកំពុងតែហៅភាគីក្រុមគ្រួសាររបស់កញ្ញាទេពបូព្រឹក្សនិងភាគីម្ចាស់ហាងឲ្យនិយាយធ្វើការដោះស្រាយ។

ក្រោយកើតហេតុភ្លាមៗនោះដែរអ្នកនាង​ ចន​ ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ​ បានប្រកាសទាំងយប់ថាអ្នកស្រីនឹងរៀបចំ អោយមេធាវីទំនាក់ទំនងទៅជនបង្កររួមទាំងបក្សពួក ចំពោះហិង្សាប្រមាថមើលងាយ ទៅ កញ្ញា ទេព បូព្រឹក្ស ។ អ្នកស្រីចាត់ទុកថាជារឿងដែលភ្ញាក់ផ្អើលមិនគួរនឹងកើតមាន ហើយនាងស្លុតចិត្តជាខ្លាំងក្រោយពីអ្នកសិល្បៈរងការប្រមាថមាកងាយបែបនេះ។ ក៏មានសិល្បករជាច្រើនបានចេញមុខរិះគន់ ដោយសម្តីធ្ងន់ៗទៅកាន់បុរសជើងខ្លាំងដែលបានប្រព្រឹត្តិទង្វើមិនគម្បីមួយនទៅកាន់សិល្បករ ហើយពួកគេស្នើឲ្យមានចំណាត់ការ និងការសុំទោសមួយជាសាធារណៈចំពោះតារាចម្រៀងទេព បូព្រឹក្ស។

គួររំលឹកដែរថា ការឡើងឆាកតន្ត្រីច្រៀងរាំរបស់តារាចម្រៀងទេព បូព្រឹក្ស នេះត្រូវបានរៀបចំដោយក្រុមហ៊ុនស្រាបៀរ Hite ដើម្បីធ្វើការផ្សព្វផ្សាយស្រាបៀរ ការចាប់រង្វាន់អតិថិជននៅក្នុងហាងចំថ្ងៃបុណ្យគ្រីស្មាស។ ក្រោយកើតហេតុគេក៏បានឃើញបុរសម្នាក់ដែលជាតំណាងហាងចេញមុខរិះគន់ការរៀបចំកម្មវិធីរបស់ស្រាបៀរនេះថាមិនមានភាពច្បាស់លាស់រហូតធ្វើឲ្យភ្ញៀវអន់ចិត្តខ្លាំង៕