ក្នងឆ្នាំនេះតារាកំប្លែងល្បីជើងចាស់ពីរនាក់ធ្លាក់ខ្លួនឈឺយ៉ាងទម្ងន់នៅមន្ទីរពេទ្យ គឺ នាយ ក្តឹប និង នាយ សាន ម៉ៅ
កម្សាន្ត
1.27K

រាជធានីភ្នំពេញ៖ តារាកំប្លែងល្បីជើងចាស់ពីរនាក់បានកំពុងតែធ្លាក់ខ្លួនឈឺយ៉ាងទម្ងន់នៅមន្ទីរពេទ្យ គឺ នាយ ក្តឹប និង នាយ សាន ម៉ៅ ស្ថិតក្នុងស្ថានភាពនៃអាការៈជំងឺគួរឲ្យមានការព្រួយបារម្ភកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ ។ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ ដោយសារ ជំងឺបេះដូង ជំហ និងជំងឺ ហើមសួត នាយ សាន ម៉ៅ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកធ្វើការ សង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីអាការៈជំងឺរបស់លោកបានចាប់ផ្តើមធ្វើទុក្ខខ្លាំង និងព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត បើតាមក្រុមគ្រួសាររបស់លោក បញ្ជាក់ថា បន្ទាប់ពីការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ លោកសាន ម៉ៅ ហាក់មានសភាពធូរស្រាលបន្តិចបើគិតមកដល់ថ្ងៃទី២១ ធ្នូនេះ ប៉ុន្តែលោក នៅតែស្ថិត ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដដែល ដោយសារតែលោកនៅពិបាកក្នុងការដកដង្ហើម ហើយត្រូ វការអុកស៊ីហ្ស៊ែនជាជំនួយចាំបាច់ ។ កត់សម្គាល់ថា កាលពីដើម ឆ្នាំ ២០១៨ នាយ សាន ម៉ៅ តារាកំប្លែងវ័យ៥៤ឆ្នាំនេះ ក៏ធ្លាប់ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត្រម្តង មកហើយ ដោយសារជំងឺបេះដូង និងទឹកក្នុងសួតធ្ងន់ធ្ងរ ប៉ុន្តែព្យាបាល បានមួយរយៈ ក៏មានអាកា រៈធូរស្បើយវិញ ។