ព្រឹកនេះយាយក្រវីសក់កំពុងឡើងយន្តហោះ ត្រៀមមកកម្ពុជា អីយ៉ាយាយក្រវីសក់បានមកកាន់ប្រទេសកម្ពុជា
កម្សាន្ត
1.25K

នៅថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៨ នេះ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់តារាជនជាតិថៃមួយរូប តែងតែបង្ហាញក្បាច់រាំជាមួយនឹងបុរសៗ បែបក្រវីសក់ ដែលកំពុងល្បីល្បាញតាមបណ្ដាញអ៊ីនធើណេត គឺ Sitang Buathong ត្រូវហៅកាត់ថា យាយក្រវីសក់។ រូបនេះ ក៏បានធ្វើការបង្ហោះរូបភាពនៅអាកាសយានដ្ឋាន ដើម្បីត្រៀមហោះមកកម្ពុជា នៅព្រឹកថ្ងៃទី ២១ នេះ ភ្លាម តារាភេទទី ៣ រូបភាពនេះ បានធ្វើឲ្យហ្វេនជាច្រើនបាននិយាយស្វាគមន៍ និងជូនពរយាយក្រវីសក់។ 

គួរបញ្ជាក់ផងដែរថាវត្តមាននៅកម្ពុជាលើកនេះ គឺយាយក្រវីសក់មកក្នុងគោលបំណងជួបអ្នកគាំទ្ររបស់ខ្លួននៅក្នុងក្លឹបកម្សាន្តមួយកន្លែង ដោយក្នុងនោះក៏មានវត្តមានតារាសម្តែងខ្មែរលោក Mike ផងដែរ៕