Ly Hour Leasing PLC

ពែក មី ទុក្ខធំស្រែករកជំនួយ ព្រោះផេកហ្វេសប៊ុកផ្ទាល់ខ្លួនលោកខំប្រឹងបង្កើតរយ: ៦ ឆ្នាំ ត្រូវជនអនាមិកលួចយកទៅបាត់កាលពីយប់មិញ!!!

តារាកំប្លែងល្បីប្រចាំប្រទេសកម្ពុជានាយ ពែក មី ពេលនេះកំពុងជួបទុក្ខធំ ដោយទំព័រហ្វេសប៊ុករបស់ខ្លួនត្រូវជនអនាមិកលួចយកទៅបាត់កាលពីយប់មិញម៉ោង ២។ការបាត់បង់ទំព័រហ្វេសប៊ុកដែលមានចំនួនអ្នកគាំទ្ររហូតដល់ជិត ៧០ ម៉ឺននាក់ ធ្វើឲ្យពែក មី កើតទុក្ខជាខ្លាំង ព្រោះប្រើពេលប្រមាណ ៥ ទៅ ៦ ឆ្នាំ ទម្រាំបានដល់មានអ្នកគាំទ្រប៉ុណ្ណេះ។អ្វីដែលលោកខ្លាចបំផុតក្រោយផេកត្រូវគេលួចបាត់ដូច្នេះ គឺខ្លាចត្រូវគេយកផេកទៅបង្ហោះរឿងនយោបាយមិនល្អ បង្ហោះរឿងអាសអាភាស និងការជេរប្រមាថផ្សេងៗ។ ដូច្នេះលោកសូមឲ្យបងប្អូនជួយគាំទ្រនិងចុច Like ផេកថ្មីរបស់លោកទើបបង្កើត ក៏ដូចជាសំណូមពរដល់អ្នកពូកែខ្លាំងព័ត៌មានវិទ្យាជួយដោះស្រាយជូនលោក ដើម្បីយកផេកនេះមកវិញផង។

 




អត្ថបទទាក់ទង៖