អាហារ និង ផ្លែឈើ ទាំង ៥ ដែលមានអត្ថប្រយោជន៍សំរាប់ស្បែក
សុខភាពនិងសម្រស់
592

ស្បែករបស់អ្នកគឺជាសរីរាង្គដ៏ធំបំផុតរបស់រាងកាយអ្នក ហើយវាឆ្លើយតបយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររបបអាហារ។ មានមនុស្សមួយចំនួនបានចំណាយថវិការទៅលើផលិតផលថែរក្សាស្បែកនិងមុខមាត់ ប៉ុន្តែមានអាហារមួយចំនួនដែលពួកគេមិនបានដឹងថា ប្រភេទអាហារអស់ទាំងនោះ អាចជួយធ្វើឲ្យស្បែករបស់ពួកគេមានសុខភាពល្អ ស្រស់ថ្លាភ្លឺរលោង និងមានសំណើម។ ពិតប្រាកដ៏ណាស់ នៅពេលដែលស្បែករបស់អ្នកស្រស់ថ្លាភ្លឺរលោង វាជាការឆ្លុះបញ្ចាំងពីសុខភាពទូទៅរបស់អ្នកព្រោះវាត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងបាក់តេរីក្រពះរបស់អ្នក ប្រព័ន្ធវៀននិងប្រព័ន្ធរំលាយអាហារ មានសុខភាពល្អ ឆ្លុះបញ្ចាំងដោយផ្ទាល់ដល់ស្បែករបស់អ្នក។

ហើយខាងក្រោមនេះជាប្រភេទអាហារដ៏ល្អសំរាប់ស្បែក ដែលមិត្តអ្នកអានអាចសាកល្បងបាន…...

១.ត្រីសាម៉ុងនិងត្រីខ្លាញ់ (FATTY FISH)

ត្រីសាម៉ុងនិងត្រីខ្លាញ់ដទៃទៀត ធ្វើឱ្យកោសិការបស់អ្នកមានកម្រិតម៉ូលេគុល ខ្លាញ់អូមេហ្គា 3 និងប្រេងដទៃទៀត គឺគ្មានអ្វីដែលរាងកាយរបស់អ្នកអាចផលិតដោយខ្លួនឯងបានទេ។ ប្រេងនេះបកប្រែទៅជាស្បែកដែលមានជាតិសំណើមនិងស្បែក។

គ្រូពេទ្យជំនាញខាងស្បែកមួយចំនួនផ្តល់អនុសាសន៍ឱ្យមានការទទួលទានត្រីខ្លាញ់ 3-4 ដងក្នុងមួយសប្តាហ៍ប្រសិនបើអ្នកមានរោគមុន។

២.ទឹកដោះគោយ៉ាអួរ (GREEK YOGURT)

ទឹកដោះគោក្រិក ដែលខ្មែរយើងហៅថា ទឹកដោះគោយ៉ាអួរ មានប្រូតេអ៊ីន និង បាក់តេរីល្អៗយ៉ាងច្រើន។ បាក់តេរីល្អក្នុងទឹកដោះគោយ៉ាអួរ ជួយកំណត់ការរំលាយអាហាររបស់អ្នកនិងជួយសំរួលក្នុងវៀនឲ្យមានសុខភាពល្អ។ ប្រូតេអ៊ីនក៏ជាគន្លឹះក្នុងការកសាងកោសិការស្បែកដ៏រឹងមាំ និង ការទទួលទានអាហារសម្បូរប្រូតេអ៊ីន អាចជួយធ្វើឲ្យស្បែករបស់អ្នកស្អាតតឹងណែន។

សូមសាកល្បងញ៉ាំទឹកដោះគោយ៉ាអួរមុនពេលអ្នកចូលគេងដើម្បីកំណត់បាក់តេរីក្នុងពោះវៀនរបស់អ្នកឡើងវិញ នៅពេលដែលអ្នកគេង៕

៣.មើមរមៀត រឺក៏ម្សៅរមៀត (CURRY)

មើមរមៀត រឺក៏ម្សៅរមៀត ដែលមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការរលាក។ គ្រឿងទេសនេះអាចត្រូវបានគេប្រើនៅក្នុងការដាំស្លរ រឺក៏ផលិតជាផលិតផលថែរក្សាសម្ពស្សផ្សេងៗ -ល-។

៤.ផ្លែក្រូច (ORANGES)

វីតាមីនស៊ីគឺជាធាតុផ្សំដ៏សំខាន់សំរាប់ស្បែកភ្លឺរលោង មានសំណើម និង ធ្វើឲ្យមានសុខភាពល្អផងដែរ។ វីតាមីន C ដែលមាននៅក្នុងផ្លែក្រូច ត្រូវបានបង្ហាញក្នុងការសិក្សា ដើម្បីកាត់បន្ថយភាពជ្រីវជ្រួញនិងប្រឆាំងនឹងរ៉ាឌីកាល់សេរីពីការ ជ្រៀតចូលស្បែក។

ការទទួលទានផ្លែក្រូចជាអាហារសម្រន់ អាចធ្វើឱ្យស្បែកស្រស់ថ្លាជាមួយនឹងវីតាមីន C៕

៥.ផ្លែបឺរ (AVOCADO)

ដូចជាខ្លាញ់ត្រីចឹង សំរាប់ផ្លែបឺរ គឺជាសារធាតុសំខាន់មួយ នៃអាស៊ីតខ្លាញ់អូមេហ្គា 3។ ផ្លែបឺរ គឺជាសមាសធាតុដ៏សំខាន់ សម្រាប់ស្បែកមុខនិងសក់ និង មានផលប្រយោជន៍ល្អជាច្រើនទៀត។ ជាតិប្រេងដែលនៅក្នុងផ្លែបឺរ មានជាតិខ្លាញ់ច្រើនសម្រាប់ស្បែកនិងសក់លូតលាស់ល្អ។

លោកអ្នកអាចព្យាយាមញ៉ាំផ្លែប័របន្ថែម បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច ព្រោះវាក៏អាចបំពេញជាតិទឹកសំរាប់រាងកាយរបស់អ្នកផងដែរ៕

ប្រភពពី៖ Bleubloom អត្ថបទ៖ Mellen