អ៊ឹម​ ជីវ៉ា​ ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅស្រុកស្រែអំបិល ខេត្តកោះកុង បណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់
កម្សាន្ត
6.49K

ខេត្តកោះកុង​៖ លោក​ អ៊ឹម​ ជីវ៉ា​ ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅស្រុកស្រែអំបិល ខេត្តកោះកុង​ ដោយបានសរសេរ​នៅ​លេី​គណនេយ្យ​ហ្វេសប៊ុក​របស់លោកផ្ទាល់​នៅវេលាព្រឹកនេះនេះថា៖ នៅបងប្អូនអើយពេលនេះខ្ញុំមានបញ្ហាធំហើយ ឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចររាចរណ៍ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលអោយមានមនុស្សស្លាប់ម្នាក់តើខ្ញុំបាទនិងក្រុមការងារបួនាកទៀតមិនអីទេ។

លោក អ៊ឹម​ ជីវ៉ា​បន្តទៀតថា លើកទី១ហើយ ខ្ញុំជួបរៀងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងនិងទេទុកសំរាប់ទៅណាមកណា ពេលនេះជាពិសេសកម្មវិធីសិល្បៈ​ ពេលនេះចប់ហើយ។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយដឹងថា​ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍​ ទី១៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងសន្ដោងអូសគ្នា ស្រាប់តែបើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់មួយគ្រឿង នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូលេខ ២២-២៣ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

រថយន្តទី១ ម៉ាក LEXUS ពាក់ស្លាកលេខភ្នំពេញ 2H-9069 ពណ៌ខ្មៅ និងរថយន្តទី២ ម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AP-9487 បានសន្ដោងអូសគ្នាពីកោះកុង ទៅភ្នំពេញ ពេលមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តទាំងពីរបានធ្លាក់ថ្នល់ បណ្ដាលឲ្យក្រឡាប់ ១គ្រឿង ពណ៌ទឹកមាស ស្លាប់បុរសម្នាក់ ឈ្មោះ ញន ប្រុសភេទប្រុសអាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​ (អ្នកបើកបររថយន្តទឹកមាស)​ រីឯអ្នកបើកបររថយន្ត ពណ៌ខ្មៅ​ គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសាកសព ត្រូវបានយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

បេីយោងតាមហ្វេសប៊ុក​លោក​ អ៊ឹម​ ជីវ៉ា​ ដដែលគេឃេីញមានអ្នកដែលរួមដំណេីរជាមួយលោកផ្ទាល់​ មានដូចក្នុងរូបខាងក្រោមនេះ​ ដោយមិនបានបញ្ជាក់ឈ្មោះ​នោះទេ។ (អត្ថបទ​ដោយ​ អូនម៉េង​)