ថ្ងៃជ័យមង្គល! តារាចម្រៀង នី រតនា ចូលរោងការជាមួយកូនក្រមុំដ៍ស្រស់សោភា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ
កម្សាន្ត
671

ភ្នំពេញ៖ តារាចម្រៀង និងជាម្ចាស់ពានទី១ Cambodian Idol លោក នី រតនា នឹងចូលរោងការជាមួយកូនក្រមុំដ៍ស្រស់សោភា ជាកូនអ្នកជំនួញទ្រព្យស្តុកម្នាក់ ក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០១៩ខាងមុខនេះហើយ ដោយមានភ្ញៀវចូលរួមមិនក្រោម១ពាន់នាក់នោះឡើយ។

បន្ទាប់ពីភ្ជាប់ពាក្យជាមួយកញ្ញា ហេង សុវណ្ណភក្តិណា កាលពីចុងខែមេសា ឆ្នាំ២០១៨នេះ នី រតនា បញ្ចេញរូបថត Pre-wedding ជាច្រើនសន្លឹកបង្ហាញពីភាពផ្អែមល្ហែមកៀកកើយបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ និងជូនពរពួកគេឲ្យមានសុភមង្គលក្រោយពេលរៀបការ។

អ្នកជិតដិតតារាចម្រៀងម្ចាស់ពានទី១ Cambodian Idol រូបនេះបញ្ជាក់ថា ពេលនេះ នី រតនា និងអនាគតភរិយាបានត្រៀមរួចរាល់ហើយសម្រាប់ពិធីជ័យមង្គលរបស់ពួកគេ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

ប្រភពដដែលបានបញ្ជាក់ថា ទាំងសម្អាងការ ទងការតុបតែងរោងពិធី ហាងរៀបចំទទួលភ្ញៀវ ត្រូវបានកក់រួចសព្វគ្រប់ហើយដែរ ហើយកម្មវិធីមង្គលការរបស់ពួកគេនឹងរៀបចំយ៉ាងហ៊ឹកហ៊ាក់បើធៀបនឹងសិល្បករដទៃ ដោយក្នុងនោះមិនត្រឹមតែមានវត្តមានតារាចម្រៀងល្បីឈ្មោះប៉ុណ្ណោះទេ គឺមានវត្តមានមន្ត្រីមានមុខមាត់ អ្នកជំនួញធំៗចូលរួមឲងដែរ ដែលសរុបមិនក្រោម១ពាន់នាក់នោះឡើយ។

តារាចម្រៀង នី រតនា បានធ្វើពិធីភ្ជាប់ពាក្យជាមួយកញ្ញា ហេង សុវណ្ណភក្តិណា កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ នៅគេហដ្ឋានខាងស្រីនាបុរី ប៉េង ហួត ស្ទឹងមានជ័យ។ នី រតនា ដែលមានឈ្មោះដើម នី ម៉ាប់ ធ្លាប់បញ្ជាក់ថាបើទោះបីជារៀបការរួចនិងមានមុខជំនួញរួមជាមួយអនាគតភរិយាក្តី ក៍លោកនៅតែបន្តអាជីពជាតារាចម្រៀងដដែល ៕