កូនកត្តញូ! កញ្ញាសុន ស្រីពេជ្រ ទោះលក់អស់ផ្ទះក៏ដោយ ឲ្យតែអ្នកមានគុណ និងប្អូនប្រុសបានជាសះស្បើយ
កម្សាន្ត
3.11K

ភ្នំពេញ៖ លោកតាសង់ស៊ីសដែលមហាជនចាត់តុកថាជាតារាកំប្លែងក្រមសីលធម៌និងមានប្រជាប្រិយនោះ បានបាត់មុខពីឆាកសិល្បៈកាលពីប៉ុន្មានខែមុន ដោយសារលោកតាបានធ្លាក់ខ្លួនឈឺធ្ងន់ តែជម្ងឺនោះក៏បានធូរស្រាលឡើងវិញ សម្រាប់តែថ្មីៗនេះនៅលើគណនីហ្វេបុករបស់កូនស្រីលោកតាសង់ស៊ីសកញ្ញាសុន ស្រីពេជ្រ បានបង្ហោះសារពីស្ថានភាពជម្ងឺរបស់ឪពុកខ្លួនដោយនាងបានលើកឡើងថា

«ពុកខ្ញុំស្គមណាស់ ប្អូនផ្ញើរូបម្សិលមិញឲ្យមើលប្រាប់ថាគាត់រាល់ថ្ងៃដើរបេះតែស្លឹកបាស់ និងផ្ទីស្ងោរពិសារសឹងរាល់ថ្ងៃ ពេលខ្លះគ្មានទាំងសាច់ពិសារផង ទឹកភ្នែកកូនហូរឥតឈប់ពេលឃើញរូបហ្នឹង»។

ក្នុងនាមជាកូនកត្តញូម្នាក់ និងក្នុងនាមជាបងស្រីប្រកបដោយព្រហ្មវិហាធម៌ផងដែរ កញ្ញាសុន ស្រីពេជ្រ បានប្រកាសលក់ផ្ទះ ដល់ទៅពីរកន្លែង ដើម្បីយកលុយព្យាបាលអ្នកមានគុណ និងប្អូនប្រុស ។

ថ្មីៗនេះដែរ កញ្ញាសុន ស្រីពេជ្រ បានបង្ហោះសារហ្វេសប៊ុកថា ប្រកាសលក់ផ្ទះ ដល់ទៅពីរកន្លែតែលក់មិនទាន់ដាច់ទេ ហើយប្អូនខ្ញុំត្រូវញ៉ាំថ្នាំមិនអាចខានបាន ទើបធ្វើឲ្យគ្រួសារខ្ញុំធ្លាក់ខ្លួនដល់ជំពាក់បំណុលគេជាច្រើនមឺនដុល្លា សង្ឃឹមថាលក់ផ្ទះដាច់និងវះកាត់ប្អូនប្រុសខ្ញុំឲ្យជាសះស្បើយ ។ បើលោកសារពត័មានមិនអាចជួយអ្វីទេ សូមកុំចុះបែបបំផ្លាញទឹកចិត្តគ្រួសារខ្ញុំទៀតអី។

ការលំបាករបស់ពុកម៉ែខ្ញុំគឺដើម្បីការពារជីវិតកូនពួកខ្ញុំក៏មិនដែលបោះបង់ប្អូននោះឲ្យអស់សង្ឃឹមដែរ

លុយចំណាយច្រើនមឺនដុល្លារសំរាប់គ្រួសារអ្នកក្រដូចខ្ញុំក៏ខ្ញុំមិនខ្លាចនិងចំណាយដែរ ទោះលក់អស់ផ្ទះនៅក៏ដោយ ។ តើអស់លោកឯងនិងបើមានអ្នកឈឺដូចប្អូនខ្ញុំពួកលោកឯងក៏វេទនាដូចតែពួកខ្ញុំដែរ ឬក៏ពួកលោកឯងនិងអោបលុយទុក អោយមនុស្សស្លាប់៕