មុខមាត់ស្អាតបាត មិនគួរណាយកខ្លួនទៅប្រលាក់ជាមួយគ្រឿងញៀនបែបនេះសោះ....!
ព័ត៌មាន
5.02K

ភ្នំពេញ៖ បរុសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ននឹងករណីប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅផ្លូវ ៦៣-១៧៤ ក្រុម៧៣ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អធិការដ្ថាននគរបាលខណ្ឌដូនពេញ បានដាក់កំលាំងចំរុះបានចុះរឹតបណ្តឹងច្បាប់ចរសចណ៏ផ្លូវគោក ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើការឆែកឆេររកឃើញថ្នាំញៀន ១កញ្ចប់ នៅជាប់នឹងខ្លួនជនសង្ស័យខាងលើ រួចក៏ធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យខាងលើភ្លាមៗដើម្បីយកមកសាកសួរ។

ជនសង្ស័យខាងលើមានឈ្មោះ៖ ថុង សុខថា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មុខរបរជានិស្សិតសាលាច្បាប់។

សំភារៈដែលសមត្ថកិច្ចបានដកហូតរួមមាន៖

-ម្សៅក្រាមសថ្លាចំនួន ១ កញ្ចប់តូច និង ម៉ូតូ ១គ្រឿងម៉ាក ម៉ូ (Moove)

បច្ចុប្បន្នជំនាញខណ្ឌប៉ុស្តិកំពុងស្រាវជ្រាវរកបក្សពួក និងកសាងសំណុំរឿងបរបស់ជនសង្ស័យខាងលើញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធីច្បាប់៕