ព្រឹត្តិការណ៍ Cambodia Week ! យុវជនយុវនារីខ្មែរ និងបរទេសនៅប្រទេសជប៉ុន ស្លៀកសំលៀកបំពាក់ប្រពៃណីវប្បធម៌បង្ហាញពីទម្រង់សិល្បៈខ្មែរ បង្ហាញពិភពលោកស្គាល់ អត្តសញ្ញាណជាតិ
កម្សាន្ត
398

ជប៉ុន៖ និស្សិតជាយុវជនយុវនារីដែលជានិស្សិតខ្មែរកំពុងនៅសាកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសជប៉ុន និង យុវជនយុវនារីបរទេសជាច្រើននាក់ បានរួមគ្នាស្លៀកសំលៀកបំពាក់របៀបប្រពៃណី វប្បធម៌ ជាទម្រង់សិល្បៈខ្មែរ ដើម្បីបង្ហាញមហាជនរាប់ម៉ឺននាក់ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅប្រទេស ជប៉ុន ក្នុងព្រឹត្តិការណ៍ Cambodia Week ដ៏ធំម្បើមនៅក្នុងទឹកដីប្រទេសជប៉ុន នាល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ។

ការយកទម្រង់សិល្បៈខ្មែរមកបង្ហាញក្នុងព្រឹត្តិការណ៍ Cambodia Week នេះ បានធ្វើឡើងនៅចំកណ្តាលកំពូលភ្នំមួយ ដែលមានអគារដ៏ធំស្កឹមស្កៃនៃសាកល វិទ្យាល័យអាស៊ី ប៉ស៊ីហ្វិក (APU) ដោយ មានប្រទេសជាង១០០ ចូលរួម ផងដែរ ។ នេះគឺជាមោទនភាពដ៏អស្ចារ្យបំផុតនៅពេលដែលទង់ជាតិ ភ្លេងជាតិ ប្រាង្គប្រាសាទអង្គរ រួមទាំងការដាក់តាំងបង្ហាញនូវវប្បធម៌ អរិយធម៌ មុខម្ហូប និងអត្តសញ្ញាញ របស់ ប្រជាជាតិខ្មែរ នៅលើឆាកអន្តរជាតិដ៏ធំអស្ចារ្យមួយនេះ។

ការបង្ហាញនេះទៀតសោត បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងបានលើកតម្កើងវប្បធម៌ អរិយធម៌ខ្មែរ ឱ្យជនបរទេសបានស្គាល់នូវអត្តសញ្ញាណ របស់ខ្មែរកាន់តែច្បាស់ថែមទៀត។

និស្សិត ជាយុវជនយុវនារីដែលជានិស្សិតខ្មែរកំពុងនៅប្រទេសជប៉ុន បានបង្ហោះ រូបភាពជាច្រើនសន្លឹក រួម ទាំងសម្តែងក្តីរីករាយ និងមានមោទនភាពជាតិខ្មែរ ថែមទៀតផង៕