រន្ធត់! រថយន្តហាយឡែនឌ័រ បុកកង់បុរសម្នាក់ប៉ើងជាច្រើនម៉ែត្រ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម
កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្ត បានបុកបុរសម្នាក់ដែលកំពុងជិះកង់ប៉ើងជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ផ្លូវជាតិលេខ៥ ក្នុងភូមិសូរ្យវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សពជនរងគ្រោះមានឈ្មោះ ម៉ែន គល់ ភេទប្រុស អាយុ៧៨ឆ្នាំ។ រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-5990 រីឯអ្នកបើករថយន្តបានចុះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


