អតីតពិធីការនី និង តារាសម្ដែងឌួង ហ្សូរីដា ឡើងវីឡាថ្មីដ៏ស្កឹមស្កៃ កាលពី យប់មិញ
កម្សាន្ត
2.33K

រាជធានីភ្នំពេញ៖ អតីតពិធីការិនី ដែលមានទឹកដមសំឡេងពីរោះ គឺ កញ្ញា ឌួង ហ្សូរីដា បានចាកឆ្ងាយពីសិល្បៈបន្តិចក៏ពិតមែន តែមានទស្សនិកជន ជាច្រើន មិនអាចបំភ្លេចនាងបានឡើយ។

កាលពីយប់ថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០១៨នេះ អតីតពិធីការនី និង តារាសម្ដែងរូបនេះ បានរៀបចំកម្មវិធី ឡើងផ្ទះវីឡា ដ៍ស្កឹមស្កៃមួយ ដោយមានការចូលរួមពីតារាជិតស្និទ្ធ មួយចំនួន បង្កឲ្យមានការ ភ្ញាក់ផ្អើល ពីបណ្ដាអ្នកគាំទ្រ របស់នាង មិនស្ទើរឡើយ។

កញ្ញា ឌួង ហ្សូរីដា បញ្ជាក់ថា មិនចង់ធ្វើពិធីធំដុំទេ គ្រាន់តែហៅ តារាៗដែលនាងស្គាល់ មកញ៉ាំអាហារពេលល្ងាចតែប៉ុណ្ណោះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងរូបមួយផ្ទាំងធំនៅក្នុងផ្ទះរបស់នាង ដែលជារូបរបស់សម្តេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ជាប្រភេទរូបគំនូរប្រេង មើលទៅពិតជាស្រស់ស្អាតមិនធម្មតាតែម្ដង។

បើយោងតាមការបង្ហោះសារ កញ្ញាឌួង ហ្សូរីដា បានឲ្យដឹងថា រូបនាងបានទៅជួលជាងឲ្យគូរគំនូរនេះឡើងមកតាំងក្នុងផ្ទះ ដោយសារតែចិត្តគោរព និងស្រលាញ់រូបលោកទាំង ២។ ជាការពិតណាស់ មិនត្រឹមតែរូបគំនូរមួយផ្ទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏សង្កេតឃើញរូបថតជាច្រើនរបស់សម្តេច និងព្រះមហាក្សត្រទៀតផង។

កញ្ញា ឌួង ហ្សូរីដា ត្រូវបានគេប្រសិទ្ធងារថា ជាតារាស្រីដែលមានភាពឈ្លាសវៃក្នុងការបង្កើត និងគ្រប់គ្រងជំនួញ ខណៈពិធីការិនីរូបនេះ ជាម្ចាស់ហាងកាត់ដេរ ហាងលក់គ្រឿងសម្អាង និងកាបូប ជំនួញផលិតផលសំបុកត្រចៀកកាំ និងក្រុមហ៊ុនតារាបង្ហាញម៉ូដ ផងដែរ ៕